ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 9:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​ប្រាប់​នាង​ថា «កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មិនមែន​ដោយសារតែ​ការប្រព្រឹត្ត គឺ​ដោយសារតែ​ព្រះអង្គ​ដែល​ត្រាស់ហៅ​វិញ​) ព្រះ​មានបន្ទូល​នឹង​រេបិកា​ថា​៖“កូនច្បង​នឹង​បម្រើ​កូនប្អូន”

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​មិន​មែន​ដោយសារ​ការ​ប្រព្រឹត្ដិ​ទេ​ គឺ​ដោយសារ​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ​វិញ​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​នាង​ថា៖​ «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​មែន​ដោយ​ការ​ប្រព្រឹត្ត គឺ​ដោយ​សារ​ការ​ត្រាស់​ហៅ​របស់​ព្រះ‌អង្គ) ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​នាង​ថា៖ «កូន​ច្បង​នឹង​ត្រូវ​បម្រើ​កូន​ប្អូន» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​រេបិកា​ថា «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ក៏​មាន​បន្ទូល​ទៅ​នាង​រេបិកា​ថា «កូន​ច្បង​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​កូន​ប្អូន»

សូមមើលជំពូក



រ៉ូម 9:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដំម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល នៅ​ពេញ​ក្នុង​ស្រុក​អេដំម​នោះ ហើយ​ពួក​ស្រុក​អេដំម​ទាំង​អស់ ក៏​ចំណុះ​ចំពោះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ការ‌ពារ​ដាវីឌ​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។


គ្រា​នោះ នៅ​ស្រុក​អេដំម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​ដំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ


គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ‌ត្រង់​នឹង​១ ហើយ​មើល‌ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្តិ​ផង​បាន​ទេ