រ៉ូម 4:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឲ្យបានធ្វើជាឪពុក ដល់ពួកដែលមិនគ្រាន់តែកាត់ស្បែកប៉ុណ្ណោះ គឺដែលដើរតាមដាននៃសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ជាឰយុកោយើងផង ជាសេចក្ដីជំនឿដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងទៅជាឪពុករបស់អ្នកដែលទទួលពិធីកាត់ស្បែកដែរ ហើយមិនគ្រាន់តែអ្នកដែលទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងទៅជាឪពុកដល់អ្នកដែលដើរតាមលម្អាននៃជំនឿរបស់អ័ប្រាហាំដូនតារបស់យើងទៀតផង ជាជំនឿដែលលោកមាន កាលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ។ Khmer Christian Bible ព្រមទាំងឲ្យត្រលប់ជាឪពុករបស់ពួកអ្នកកាត់ស្បែកដែរ គឺមិនត្រឹមតែអ្នកកាត់ស្បែកប៉ុណ្ណោះទេ ថែមទាំងអស់អ្នកដែលដើរតាមលំអាននៃជំនឿរបស់លោកអ័ប្រាហាំដែលជាដូនតារបស់យើង គឺជាជំនឿដែលគាត់មាននៅពេលមិនទាន់កាត់ស្បែកនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបានតាំងលោកឲ្យធ្វើជាឪពុករបស់ពួកអ្នកកាត់ស្បែក ដែលមិនត្រឹមតែបានកាត់ស្បែកប៉ុណ្ណោះ គឺថែមទាំងដើរតាមគំរូនៃជំនឿរបស់លោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងមាន កាលលោកមិនទាន់កាត់ស្បែកនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។ អាល់គីតាប គាត់ក៏ជាឪពុករបស់សាសន៍យូដាដែលបានទទួលពិធីខតាន់ដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីខតាន់ប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់អ៊ីព្រហ៊ីមជាឪពុករបស់យើង នៅគ្រាដែលគាត់មិនទាន់ទទួលពិធីខតាន់នៅឡើយនោះផង។ |
ពួកអស់អ្នកធំនៃសាសន៍ទាំងឡាយបានប្រជុំគ្នា មកឯរាស្ត្ររបស់ព្រះនៃអ័ប្រាហាំ ដ្បិតអស់ទាំងខែលនៅផែនដីជារបស់ផងព្រះ ទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែង។
ហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត
៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ នោះមានតែចេញទៅតាមដានជើងរបស់ ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯងក្បែរត្រសាលរបស់ពួក អ្នកគង្វាលចុះ។
កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅអស់ទាំងទីខូចបង់ ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមរដក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមរដកដែរ
ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួន នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
ហើយលោកបានទទួលពិធីកាត់ស្បែកនេះ ទុកជាទីសំគាល់ ជាត្រានៃសេចក្ដីសុចរិត ដែលមកដោយសេចក្ដីជំនឿនោះឯង គឺជាសេចក្ដីជំនឿ ដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យបានធ្វើជាឪពុក ដល់អស់អ្នកដែលជឿ ឥតកាត់ស្បែកផង ប្រយោជន៍ឲ្យបានរាប់សេចក្ដីសុចរិតនេះដល់អ្នកទាំងនោះ
ដ្បិតសេចក្ដីសន្យា ដល់លោកអ័ប្រាហាំ នឹងពូជលោក ឲ្យបានលោកីយជាមរដក នោះមិនមែនដោយសារក្រិត្យវិន័យទេ គឺដោយសារសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿវិញ
ខ្ញុំបានអង្វរអ្នកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើទីតុសបានចំណេញពីអ្នករាល់គ្នាឬអី តើយើងទាំង២នាក់មិនបានដើរដោយគំនិតតែ១ ហើយតាមដានជើងដដែលទេឬអី។
ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់