ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។
រ៉ូម 16:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរពួកជំនុំ ដែលប្រជុំនៅផ្ទះគេដែរ សូមជំរាបសួរអ្នកអេប៉ាយនេត ជាស្ងួនភ្ងាខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទពីស្រុកអាស៊ី ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខក្រុមជំនុំនៅផ្ទះរបស់ពួកគាត់ដែរ។ សូមជួយសួរសុខទុក្ខអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងនៅអាស៊ីសម្រាប់ព្រះគ្រីស្ទ។ Khmer Christian Bible សូមជម្រាបសួរដល់ក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរ សូមជម្រាបសួរដល់លោកអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នានៅផ្ទះពួកគាត់ផង។ សូមជម្រាបសួរលោកអេប៉ាយនេត ជាស្ងួនភ្ងារបស់ខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទនៅស្រុកអាស៊ី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រិស្តមុនគេបង្អស់ នៅស្រុកអាស៊ី។ អាល់គីតាប សូមជម្រាបសួរក្រុមជំអះ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានប្រគល់ខ្លួនចំពោះអាល់ម៉ាហ្សៀសមុនគេបង្អស់ នៅស្រុកអាស៊ី។ |
ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។
កាលបានដើរកាត់ស្រុកព្រីគា នឹងដែនខេត្តកាឡាទី នោះព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់ មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេ
កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា
រួចគាត់គិតនឹងទៅឯស្រុកអាខៃ នោះពួកជំនុំក៏ធ្វើសំបុត្រផ្ញើទៅ ទូន្មានពួកសិស្សឲ្យទទួលគាត់ លុះដល់ហើយ គាត់ក៏ជួយយ៉ាងសន្ធឹក ដល់ពួកអ្នកដែលជឿដោយព្រះគុណ
គឺជាសាសន៍ផារថុស មេឌី អេឡាំ នឹងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ
ដ្បិតពួកស្រុកម៉ាសេដូន នឹងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
សូមជំរាបសួរនាងទ្រីភេន នឹងនាងទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ សូមជំរាបសួរនាងពើស៊ីស ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់
គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត
បងប្អូនអើយ អ្នករាល់គ្នាស្គាល់ពួកផ្ទះស្ទេផាន៉ាស ថាគេជាផលដំបូងពីស្រុកអាខៃ ហើយថា គេបានតាំងខ្លួនគេ សំរាប់នឹងបំរើពួកបរិសុទ្ធ
អស់ទាំងពួកជំនុំនៅស្រុកអាស៊ី គេសូមជំរាបសួរមកអ្នករាល់គ្នា អ្នកអ័រគីឡា នឹងនាងព្រីស៊ីល ព្រមទាំងពួកជំនុំដែលប្រជុំនៅផ្ទះគេ សូមជំរាបសួរមកអ្នករាល់គ្នាយ៉ាងថ្នម ក្នុងព្រះអម្ចាស់
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យព្រះ នឹងធីម៉ូថេ ជាពួកបងប្អូន ផ្ញើមកពួកជំនុំនៃព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់គ្នា ដែលនៅគ្រប់ក្នុងស្រុកអាខៃ
ដ្បិតខ្ញុំស្គាល់សេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នាហើយ ក៏បានអួតដល់ពួកស្រុកម៉ាសេដូន ពីអ្នករាល់គ្នាខាងឯដំណើរនោះដែរថា ពួកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងតែពីឆ្នាំមុនមក ហើយសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាបានបណ្តាលចិត្តមនុស្សជាច្រើន
សូមជំរាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេ នឹងអ្នកនីមផាស ហើយពួកជំនុំដែលប្រជុំគ្នានៅផ្ទះគាត់
ហើយមកនាងអាប់ភា ជាអ្នកស្ងួនភ្ងា នឹងអ្នកអើឃីព ជាគូកនតយុទ្ធជាមួយនឹងយើងខ្ញុំ ព្រមទាំងពួកជំនុំ ដែលប្រជុំនៅផ្ទះអ្នកដែរ
ទ្រង់បានបង្កើតយើងរាល់គ្នាមកតាមព្រះហឫទ័យទ្រង់ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានបែបដូចជាផលដំបូង ក្នុងរបស់ទាំងប៉ុន្មានដែលទ្រង់បង្កើតមក។
សំបុត្រអ្នកចាស់ទុំ ផ្ញើមកអ្នកកៃយុស ជាអ្នកស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់ពិតប្រាកដ
នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនឹងកូនចៀម