ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 16:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ទុក​ដាក់​នាង​ភីបេ ជា​បង​ប្អូន​យើង នឹង​អ្នក​រាល់​គ្នា នាង​ជា​អ្នក​ជំនួយ​ដល់​ពួក​ជំនុំ នៅ​ក្រុង​កេងគ្រា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​សូម​លើកសរសើរ​ភីបេ​បងប្អូន​របស់យើង​ដល់​អ្នករាល់គ្នា នាង​ជា​អ្នកជំនួយ​ដល់​ក្រុមជំនុំ​នៅ​កេងគ្រា

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់គ្នា​ទទួល​ស្គាល់​នាង​ភីបេ​ ជា​បងប្អូន​របស់​យើង​ នាង​ជា​អ្នកបម្រើ​ក្រុមជំនុំ​នៅ​ក្រុង​កេងគ្រា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​សូម​ទុក​ដាក់​នាង​ភីបេ ជា​បង‌ប្អូន​របស់​យើង​នឹង​អ្នក​រាល់​គ្នា នាង​ជា​អ្នក​ជំនួយ​ដល់​ក្រុម​ជំនុំ​នៅ​ក្រុង​កេង‌គ្រា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​មក​បងប្អូន​អំពី​នាង​ភីបេ ដែល​ជា​បងប្អូន​របស់​យើង គាត់​បម្រើ​ក្រុម‌ជំនុំ​នៅ​ក្រុង​កេង‌គ្រា

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​មក​បង​ប្អូន​អំពី​នាង​ភីបេ ដែល​ជា​បង​ប្អូន​របស់​យើង គាត់​បម្រើ​ក្រុម‌ជំអះ​នៅ​ក្រុង​កេងគ្រា

សូមមើលជំពូក



រ៉ូម 16:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្តាយ​ខ្ញុំ​វិញ។


ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ម្តាយ​ហើយ​កូន នឹង​ស្រែ​ចំការ ព្រម​ទាំង​សេចក្ដី​បៀត‌បៀន​ដែរ ហើយ​ដល់​បរ‌លោក​នាយ នឹង​បាន​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច​ផង


នឹង​យ៉ូអាន់ ជា​ប្រពន្ធ​ឃូសា មហា‌តលិក​ស្តេច​ហេរ៉ូឌ​១ ស៊ូសាន​១ ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់។


ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល នឹង​អ័គីឡា ទៅ​ជា​មួយ​ផង


ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​ខ្ញុំ​ម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុក‌ផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី


ឯ​ស្ត្រី​ចាស់ៗ​ទុក​ដូច​ជា​ម្តាយ ហើយ​ពួក​ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន​ដែរ ដោយ​សេចក្ដី​បរិសុទ្ធ​សព្វ​គ្រប់


ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួន‌ភ្ងា នឹង​អ្នក​អើឃីព ជា​គូ‌កន​ត‌យុទ្ធ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​អ្នក​ដែរ


ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​តែ​ថ្ងៃ