ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 9:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ផារិស៊ី ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ​អី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកផារិស៊ី​ខ្លះ​ដែល​នៅ​ជាមួយ​ព្រះអង្គ​ឮ​ដូច្នេះ ក៏​និយាយថា​៖ “មិនមែន​យើង​ក៏​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែរ មែនទេ​?”។

សូមមើលជំពូក

Khmer Christian Bible

កាល​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ ​ដែល​នៅ​ជាមួយ​ព្រះអង្គ​បាន​ឮ​ដូច្នេះ​ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​យើង​ខ្វាក់​ដែរ​ឬ​ទេ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ផារិ‌ស៊ី​ខ្លះ ដែល​ឈរ​ក្បែរ​ព្រះ‌អង្គ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ដែល​នៅ​ទី​នោះ​ជា​មួយ​ព្រះអង្គ​បាន​ឮ​ដូច្នេះ ក៏​ទូល​ព្រះអង្គ​ថា៖ «លោក​ប្រហែល​ជា​ចង់​ថា យើង​ខ្ញុំ​នេះ​ជា​មនុស្ស​ខ្វាក់​ដែរ​ហើយ​មើល​ទៅ!»។

សូមមើលជំពូក

អាល់គីតាប

ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ដែល​នៅ​ទី​នោះ​ជា​មួយ​អ៊ីសា បាន​ឮ​ដូច្នេះ​ក៏​សួរ​អ៊ីសា​ថា៖ «ប្រហែល​ជា​អ្នក​ចង់​ថា យើង​ខ្ញុំ​នេះ ជា​មនុស្ស​ខ្វាក់​ដែរ​ហើយ​មើល​ទៅ!»។

សូមមើលជំពូក



យ៉ូហាន 9:40
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឆ្លើយ​តប​ទៅ​គាត់​ថា ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ រួច​គេ​បណ្តេញ​គាត់​ទៅ។


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ខ្វាក់​មែន នោះ​អ្នក​រាល់​គ្នា​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​អាង​ថា​ភ្លឺ បាន​ជា​ជាប់​មាន​បាប​នៅ​ឡើយ។


ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុក‌ស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ