ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 7:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​បណ្តា​មនុស្ស​នោះ មាន​គ្នា​ច្រើន​បាន​ជឿ​ដល់​ទ្រង់ ហើយ​គេ​និយាយ​ថា កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ​អី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ជឿលើ​ព្រះអង្គ ហើយ​ពួកគេ​និយាយថា​៖ “នៅពេល​ព្រះ​គ្រីស្ទ​យាង​មក ព្រះអង្គ​នឹង​មិន​ធ្វើ​ទីសម្គាល់​ច្រើនជាង​អ្វីៗដែល​លោកនេះ​បាន​ធ្វើ​ទេ មែនទេ​?”។

សូមមើលជំពូក

Khmer Christian Bible

មាន​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​បាន​ជឿ​លើ​ព្រះអង្គ​ ហើយ​ពួកគេ​និយាយ​ថា៖​ «ពេល​ព្រះគ្រិស្ដ​យាង​មក​ ព្រះអង្គ​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើនជាង​ម្នាក់​នេះ​ធ្វើ​ដែរ​ឬ​ទេ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ចំណោម​បណ្តា​ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ គេ​ពោល​ថា៖ «ពេល​ព្រះ‌គ្រិស្ត​យាង​មក តើ​ព្រះអង្គ​នឹង​សម្តែង​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។

សូមមើលជំពូក

អាល់គីតាប

ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​អ៊ីសា​គេ​ពោល​ថា៖ «ពេល​អាល់ម៉ា‌ហ្សៀស​មក តើ​គាត់​នឹង​សំដែង​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។

សូមមើលជំពូក



យ៉ូហាន 7:31
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ហ្វូង​មនុស្ស គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​និយាយ​គ្នា​ថា អ្នក​នេះ តើ​មិន​មែន​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ​អី


ឯ​ពួក​អ្នក​ដែល​ទទួល​នៅ​លើ​ថ្ម គឺ​អស់​អ្នក​ដែល​កាល​ណា​ឮ​ព្រះ‌បន្ទូល​ហើយ នោះ​ក៏​ទទួល​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​សោះ គេ​ជឿ​នៅ​តែ​១​ស្របក់​ប៉ុណ្ណោះ លុះ​កើត​មាន​សេចក្ដី​ល្បួង នោះ​គេ​រសាយ​ចិត្ត​ទៅ​វិញ


ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់


ដ្បិត ដោយ​ព្រោះ​តែ​គាត់ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន ដក​ខ្លួន​ចេញ​ពី​ពួក​គេ ទៅ​ជឿ​ដល់​ព្រះ‌យេស៊ូវ​វិញ។


ប៉ុន្តែ នៅ​ក្នុង​ពួក​នាម៉ឺន ក៏​មាន​ជា​ច្រើន​នាក់​បាន​ជឿ​ដល់​ទ្រង់​ដែរ តែ​គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ ដោយ​ព្រោះ​ពួក​ផារិស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ


ព្រះ‌យេស៊ូវ ទ្រង់​ធ្វើ​ទី​សំគាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សំដែង​សិរី‌ល្អ​របស់​ទ្រង់ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ទ្រង់។


លោក​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ


ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី


នៅ​ក្រុង​នោះ ក៏​មាន​សាសន៍​សាម៉ារី​ជា​ច្រើន បាន​ជឿ​ដល់​ទ្រង់ ដោយ​ព្រោះ​ពាក្យ​ដែល​ស្ត្រី​នោះ​ធ្វើ​បន្ទាល់​ថា លោក​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត


ហើយ​មាន​ហ្វូង​មនុស្ស​ជា​ធំ​តាម​ទ្រង់​ទៅ ដោយ​បាន​ឃើញ​ទី​សំគាល់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​ប្រោស​ដល់​ពួក​ជំងឺ


ហើយ​មើល គាត់​និយាយ​នៅ​កណ្តាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ​អី


ដូច្នេះ ពួក​ផារិស៊ី​ខ្លះ​និយាយ​ថា មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សំរាក​សោះ ខ្លះ​ទៀត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សំគាល់​យ៉ាង​នេះ​បាន នោះ​ក៏​កើត​បាក់​បែក​គ្នា


ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្ដី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សំគាល់ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ធំ​ដែល​កើត​មក។


ពី​ព្រោះ​សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូប‌កាយ បើ​ឥត​មាន​ព្រលឹង​វិញ្ញាណ​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ។