បណ្តាមនុស្សទាំងប៉ុន្មាន ក៏ដឹកស្រូវឱក នឹងចំបើងសំរាប់សេះ នឹងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងខ្លួន។
យ៉ូហាន 6:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥នឹងត្រីតូច២ ប៉ុន្តែ ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម៉្លេះ ព្រះគម្ពីរខ្មែរសាកល “នៅទីនេះ មានក្មេងប្រុសម្នាក់ដែលមាននំប៉័ងស្រូវបាឡេប្រាំ និងត្រីពីរ ប៉ុន្តែរបស់ទាំងនេះមានប្រយោជន៍អ្វីសម្រាប់មនុស្សច្រើនដូច្នេះ?”។ Khmer Christian Bible «នៅទីនេះមានក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្ដែតើធ្វើដូចម្ដេចគ្រាន់ បើមនុស្សច្រើនម្ល៉េះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅទីនេះ ក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ អាល់គីតាប «នៅទីនេះ ក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្ដែ បើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ |
បណ្តាមនុស្សទាំងប៉ុន្មាន ក៏ដឹកស្រូវឱក នឹងចំបើងសំរាប់សេះ នឹងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងខ្លួន។
តែអេលីសេ លោកមានប្រសាសន៍ថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃតែ១រៀល នឹងម្សៅឱក២រង្វាល់ថ្លៃតែ១រៀលទេ នៅត្រង់មាត់ទ្វារក្រុងសាម៉ារី
ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯង ទ្រង់ចំអែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត
អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថា តើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគ នៅទីរហោស្ថាននេះបានឬ
គឺគេបានបែរជាល្បងលព្រះវិញទៀត ហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ស្រុកយូដា នឹងអ៊ីស្រាអែល គេជាអ្នកលក់ដូរនឹងឯង គេយកស្រូវសាលីពីស្រុកមីនីត បង្អែម ទឹកឃ្មុំ នឹងប្រេង ហើយប្រទាលមុខសះមកដូរនឹងទំនិញរបស់ឯង
ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះ យើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនឹងត្រី២ប៉ុណ្ណោះ
តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនចាំពីនំបុ័ង៥ នឹងមនុស្ស៥ពាន់នាក់ ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬអី
ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន ចូរទៅមើលសិន កាលបានដឹងហើយ ក៏ទូលឆ្លើយថា មាន៥ដុំនឹងត្រី២ទេ
ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២
តែទ្រង់មានបន្ទូលថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សទូលថា យើងខ្ញុំមានតែនំបុ័ង៥ដុំ នឹងត្រី២ទេ លើកតែយើងខ្ញុំទៅទិញស្បៀងអាហារទៀត សំរាប់មនុស្សទាំងនេះវិញ
ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ
នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ
កាលបានឡើងទៅលើគោកវិញ នោះគេឃើញរងើកភ្លើង ហើយមានត្រីអាំងនៅពីលើ នឹងនំបុ័ងដែរ
រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះមកអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន
ភីលីពទូលឆ្លើយថា ទោះបើទិញនំបុ័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នា សូម្បីតែបន្តិចបន្តួចផង
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្ដីកម្ររបស់ទ្រង់
ក៏បានឲ្យបរិភោគខ្លាញ់ទឹកដោះ នឹងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម នឹងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូលផង ហើយលោកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ
ជាស្រុកដែលមានស្រូវសាលី នឹងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា នឹងទទឹម ហើយមានដើមអូលីវ នឹងទឹកឃ្មុំផង
រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ ពោលដូច្នេះថា អង្ករស្រូវសាលី១នាលិថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង នឹងស្រាទំពាំងបាយជូរឡើយ។