យ៉ូហាន 5:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបុរសដែលត្រូវបានប្រោសឲ្យជានោះ មិនបានដឹងថាជានរណាទេ ពីព្រោះមានហ្វូងមនុស្សនៅកន្លែងនោះ ហើយព្រះយេស៊ូវបានយាងចេញទៅស្ងាត់ៗ។ Khmer Christian Bible ប៉ុន្ដែបុរសដែលបានជានោះក៏មិនដឹងថានោះជានរណាដែរ ព្រោះព្រះយេស៊ូបានយាងចេញទៅបាត់ក្នុងចំណោមបណ្ដាជនដែលនៅកន្លែងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកដែលបានជា មិនស្គាល់ថាអ្នកណាទេ ព្រោះព្រះយេស៊ូវយាងចេញពីបណ្តាជនដែលនៅទីនោះផុតទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បុរសដែលជាមិនដឹងថានរណាបានប្រោសគាត់ឲ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។ អាល់គីតាប ប៉ុន្ដែ បុរសដែលបានជាមិនដឹងថានរណា បានប្រោសគាត់ឲ្យជាឡើយ ដ្បិតអ៊ីសាបានចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។ |
ព្រះយេស៊ូវមានបន្ទូលទៅថា ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ
ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត
ដូច្នេះ គេរើសថ្មនឹងចោលព្រះយេស៊ូវ តែទ្រង់បានបំបាំងដល់គេ រួចយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។