យ៉ូហាន 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) ព្រះគម្ពីរខ្មែរសាកល (តាមពិត ព្រះយេស៊ូវផ្ទាល់មិនបានធ្វើពិធីជ្រមុជទឹកទេ គឺពួកសិស្សរបស់ព្រះអង្គវិញដែលធ្វើ) Khmer Christian Bible (ទោះបីព្រះយេស៊ូមិនបានធ្វើពិធីជ្រមុជទឹកដោយផ្ទាល់ ហើយពួកសិស្សរបស់ព្រះអង្គធ្វើក៏ដោយ) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ អាល់គីតាប តាមពិត អ៊ីសាពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ |
ក្រោយនោះមក ព្រះយេស៊ូវ នឹងពួកសិស្សទ្រង់ក៏មកក្នុងស្រុកយូដា ទ្រង់គង់នៅទីនោះជាមួយនឹងគេ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកផង
រួចគេមកឯយ៉ូហានជំរាបថា លោកគ្រូ លោកនោះដែលនៅជាមួយនឹងលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់ឲ្យ មើល លោកក៏ធ្វើបុណ្យជ្រមុជដែរ ហើយបណ្តាមនុស្សទាំងប៉ុន្មាន គេទៅឯលោកវិញ
គាត់ក៏បង្គាប់ឲ្យធ្វើបុណ្យជ្រមុជឲ្យគេដោយនូវព្រះនាមព្រះអម្ចាស់ រួចគេសូមអង្វរគាត់ ឲ្យនៅជាមួយពីរបីថ្ងៃទៀត។