ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 21:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស៊ីម៉ូន​ពេត្រុស​និយាយ​នឹង​ពួកគេ​ថា​៖ “ខ្ញុំ​ទៅ​នេសាទត្រី”។ ពួកគេ​ថា​៖ “យើង​ទៅ​ជាមួយ​ដែរ”។ ពួកគេ​ក៏​ចេញទៅ ហើយ​ជិះ​ទូក​។ ប៉ុន្តែ​នៅ​យប់​នោះ ពួកគេ​ចាប់​មិន​បាន​អ្វីសោះ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​នៅ​ពេល​នោះ​ លោក​ស៊ីម៉ូន​ពេត្រុស​ក៏​ប្រាប់​ពួកគេ​ថា៖​ «ខ្ញុំ​ទៅ​នេសាទ​ត្រី»​ ពួកគេ​ក៏​ឆ្លើយ​ថា៖​ «យើង​ទៅ​ជាមួយ​ដែរ»​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ ប៉ុន្ដែ​នៅ​យប់​នោះ​ ពួកគេ​ចាប់​មិន​បាន​អ្វី​សោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «ខ្ញុំ​ទៅ​នេសាទ​ត្រី​ហើយ» គេ​ឆ្លើយ​ទៅ​គាត់​ថា៖ «យើង​ទៅ​ជាមួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ តែ​យប់​នោះ​គេ​ចាប់​ត្រី​មិន​បាន​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។

សូមមើលជំពូក

អាល់គីតាប

លោក​ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្ដែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។

សូមមើលជំពូក



យ៉ូហាន 21:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីម៉ូន​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទំលាក់​អួន តាម​ពាក្យ​លោក​មើល


ដល់​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ


រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា


អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ដៃ​ខ្ញុំ​នេះ​បាន​ផ្គត់‌ផ្គង់​គ្រប់​របស់ ដែល​ខ្ញុំ​ត្រូវ​ការ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង


ហេតុ​នោះ​បាន​ជា​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ


ឬ​មួយ តើ​មាន​តែ​ខ្ញុំ នឹង​បាណា‌បាស ដែល​គ្មាន​ច្បាប់​នឹង​លែង​ធ្វើ​ការ​រក​ស៊ី​ឬ​អី


ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ‌ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយ‌សារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា ដោយ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ