ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 19:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​ដល់​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​នាយកបូជាចារ្យ​របស់​ជនជាតិយូដា​និយាយ​នឹង​ពីឡាត់​ថា​៖ “សូម​កុំ​សរសេរ​ថា ‘ស្ដេចនៃជនជាតិយូដា’ ប៉ុន្តែ​សូម​សរសេរ​ថា ‘អ្នកនេះ​និយាយថា​: ខ្ញុំ​ជា​ស្ដេចនៃជនជាតិយូដា’ វិញ”។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ពួក​សម្តេច​សង្ឃ​របស់​ជនជាតិ​យូដា​បាន​ប្រាប់​លោក​ពីឡាត់​ថា៖​ «សូម​កុំ​សរសេរ​ថា​ ស្តេច​របស់​ជនជាតិ​យូដា​ គឺ​សូម​ដាក់​ថា​ វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​របស់​ជនជាតិ​យូដា»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា ជម្រាប​លោក​ពីឡាត់​ថា៖ «សូម​លោក​កុំ​សរសេរ​ថា "ស្តេច​នៃ​សាសន៍​យូដា" ដូច្នេះ សូម​សរសេរ​ថា "អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​នាយក​បូជា‌ចារ្យ*​របស់​ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា “ស្ដេច​យូដា” ដូច្នេះ តែ​សរសេរ​ថា “អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្ដេច​យូដា” វិញ»។

សូមមើលជំពូក

អាល់គីតាប

ពួក​អ៊ីមុាំ​របស់​ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា “ស្ដេច​យូដា” ដូច្នេះ តែ​សរសេរ​ថា “អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្ដេច​យូដា”វិញ»។

សូមមើលជំពូក



យ៉ូហាន 19:21
2 ការដាក់ឲ្យឆ្លើយតបគ្នា  

(រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ) លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា មើល នេះ​ស្តេច​នៃ​អ្នក​រាល់​គ្នា


លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្ដី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា»