Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:21 - Khmer Christian Bible

21 ពេល​នោះ​ពួក​សម្តេច​សង្ឃ​របស់​ជនជាតិ​យូដា​បាន​ប្រាប់​លោក​ពីឡាត់​ថា៖​ «សូម​កុំ​សរសេរ​ថា​ ស្តេច​របស់​ជនជាតិ​យូដា​ គឺ​សូម​ដាក់​ថា​ វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​របស់​ជនជាតិ​យូដា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ពួក​នាយកបូជាចារ្យ​របស់​ជនជាតិយូដា​និយាយ​នឹង​ពីឡាត់​ថា​៖ “សូម​កុំ​សរសេរ​ថា ‘ស្ដេចនៃជនជាតិយូដា’ ប៉ុន្តែ​សូម​សរសេរ​ថា ‘អ្នកនេះ​និយាយថា​: ខ្ញុំ​ជា​ស្ដេចនៃជនជាតិយូដា’ វិញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា ជម្រាប​លោក​ពីឡាត់​ថា៖ «សូម​លោក​កុំ​សរសេរ​ថា "ស្តេច​នៃ​សាសន៍​យូដា" ដូច្នេះ សូម​សរសេរ​ថា "អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពួក​នាយក​បូជា‌ចារ្យ*​របស់​ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា “ស្ដេច​យូដា” ដូច្នេះ តែ​សរសេរ​ថា “អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្ដេច​យូដា” វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​ដល់​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពួក​អ៊ីមុាំ​របស់​ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា “ស្ដេច​យូដា” ដូច្នេះ តែ​សរសេរ​ថា “អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្ដេច​យូដា”វិញ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:21
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង​ ហើយ​ប្រហែល​ជា​ម៉ោង​ដប់ពីរ​ថ្ងៃត្រង់​ លោក​ពីឡាត់​និយាយ​ទៅ​ពួក​ជនជាតិ​យូដា​ថា៖​ «មើល៍​ នេះ​ជា​ស្តេច​របស់​អ្នក​រាល់គ្នា»។​


លោក​ពីឡាត់​បាន​សរសេរ​ប្រកាស​មួយ​ឲ្យ​គេ​បិទ​នៅ​លើ​ឈើឆ្កាង​ ដោយ​សរសេរ​ថា៖​ «យេស៊ូ​ អ្នក​ក្រុង​ណាសារ៉ែត​ ស្តេច​របស់​ជនជាតិ​យូដា»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម