ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 18:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស៊ីម៉ូន-ពេត្រុស នឹង​សិស្ស​ម្នាក់​ទៀត ក៏​តាម​ព្រះ‌យេស៊ូវ​ទៅ សំដេច​សង្ឃ​បាន​ស្គាល់​សិស្ស​១​នោះ​ដែរ ហើយ​គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ជា​មួយ​នឹង​ព្រះ‌យេស៊ូវ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ស៊ីម៉ូន​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​ទៅតាម​ព្រះយេស៊ូវ​។ សិស្ស​ម្នាក់​នោះ​ជា​អ្នក​ដែល​មហាបូជាចារ្យ​ស្គាល់ ដូច្នេះ​គាត់​ក៏​ចូល​ទៅក្នុង​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ​ជាមួយ​ព្រះយេស៊ូវ

សូមមើលជំពូក

Khmer Christian Bible

លោក​ស៊ីម៉ូនពេត្រុស​ និង​សិស្ស​ម្នាក់​ទៀត​បាន​ទៅ​តាម​ព្រះយេស៊ូ ហើយ​សម្តេច​សង្ឃ​ស្គាល់​សិស្ស​ម្នាក់​នោះ​ ដូច្នេះ​សិស្ស​ម្នាក់​នោះ​ក៏​ចូល​ទៅ​ក្នុង​សាលា​របស់​សម្តេច​សង្ឃ​ជាមួយ​ព្រះយេស៊ូ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​បាន​ដើរ​តាម​ព្រះ‌យេស៊ូវ។ ដោយ​សារ​សម្តេច​សង្ឃ​ស្គាល់​សិស្ស​ម្នាក់​នោះ បាន​ជា​គាត់​អាច​ចូល​ជាមួយ​ព្រះ​យេស៊ូវ ទៅ​ក្នុង​ទី‌លាន​សម្តេច​សង្ឃ​បាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​ព្រះ‌យេស៊ូ​ជា​មួយ​សិស្ស*​ម្នាក់​ទៀត លោក​មហា​បូជា‌ចារ្យ​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​ព្រះ‌យេស៊ូ ទៅ​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។

សូមមើលជំពូក

អាល់គីតាប

លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​អ៊ីសា​ជា​មួយ​សិស្ស​ម្នាក់​ទៀត មូស្ទី​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​អ៊ីសា ទៅ​ទី‌ធ្លា​ខាង​ក្នុង​ដំណាក់​របស់​មូស្ទី។

សូមមើលជំពូក



យ៉ូហាន 18:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ប្រជុំ​គ្នា​នៅ​ទី​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ព្រះ‌នាម​កៃផា


ចំណែក​ពេត្រុស គាត់​តាម​ទ្រង់​ទៅ​ពី​ចំងាយ រហូត​ដល់​ខាង​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ក៏​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អាជ្ញា។


គេ​ក៏​ចាប់​ទ្រង់​ដឹក‌នាំ​ទៅ​ដល់​ដំណាក់​សំដេច​សង្ឃ ឯ​ពេត្រុស គាត់​តាម​ទៅ​ពី​ចំងាយ​ដែរ


នោះ​លោក​អាណ​ឲ្យ​គេ​នាំ​ទ្រង់​ទាំង​ជាប់​ចំណង ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ​វិញ។


គេ​នាំ​ព្រះ‌យេស៊ូវ ពី​លោក​កៃផា ទៅ​ក្នុង​សាលា​ជំនុំ ពេល​នោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​សាលា​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង នឹង​បរិភោគ​បុណ្យ​រំលង​មិន​បាន