ឯពួកសង្គ្រាជនឹងពួកផារិស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។
យ៉ូហាន 11:56 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះកំពុងតែឈរនៅក្នុងព្រះវិហារ សួរគ្នារកព្រះយេស៊ូវថា លោកនោះមិនមកឯបុណ្យនេះទេឬអី តើគិតដូចម្តេច ព្រះគម្ពីរខ្មែរសាកល ពួកគេរកព្រះយេស៊ូវ ហើយពេលឈរនៅក្នុងព្រះវិហារ ពួកគេក៏និយាយគ្នាទៅវិញទៅមកថា៖ “អ្នករាល់គ្នាគិតដូចម្ដេច? លោកពិតជាមិនមកពិធីបុណ្យនេះទេដឹង?”។ Khmer Christian Bible ដូច្នេះពួកគេក៏តាមរកព្រះយេស៊ូ ហើយពេលពួកគេឈរនៅក្នុងព្រះវិហារ ក៏និយាយគ្នាថា៖ «តើអ្នកគិតដូចម្តេច? តើអ្នកនោះមិនមកចូលរួមបុណ្យនេះទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេកំពុងឈរនៅក្នុងព្រះវិហារ គេសួររកព្រះយេស៊ូវថា៖ «តើអ្នកគិតដូចម្តេច? លោកមិនមកចូលរួមពិធីបុណ្យនេះទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេរកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារ*ថា៖ «អ្នកគិតដូចម្ដេច? លោកមិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ អាល់គីតាប គេរកអ៊ីសា ហើយនិយាយគ្នាទៅវិញទៅមកក្នុងម៉ាស្ជិទថា៖ «អ្នកគិតដូចម្ដេច? គាត់មិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ |
ឯពួកសង្គ្រាជនឹងពួកផារិស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។