ឯពួកសង្គ្រាជនឹងពួកផារិស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។
យ៉ូហាន 11:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានខ្លះទៅជំរាបដល់ពួកផារិស៊ី ពីការដែលព្រះយេស៊ូវបានធ្វើ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានអ្នកខ្លះក្នុងពួកគេទៅរកពួកផារិស៊ី ហើយប្រាប់អំពីអ្វីៗដែលព្រះយេស៊ូវបានធ្វើ។ Khmer Christian Bible ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ បានទៅប្រាប់ពួកអ្នកខាងគណៈផារិស៊ី អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមានខ្លះបានទៅជួបពួកផារិស៊ី ហើយប្រាប់ពីការដែលព្រះយេស៊ូវបានធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី* រៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ អាល់គីតាប ប៉ុន្ដែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី រៀបរាប់នូវកិច្ចការដែលអ៊ីសាបានធ្វើ។ |
ឯពួកសង្គ្រាជនឹងពួកផារិស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។
លុះព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ
ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ នឹងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់
នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ នឹងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក
តែមានម្នាក់ទៀតមកជំរាបថា មើល ពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះ គេកំពុងតែឈរបង្រៀនដល់ពួកជន នៅក្នុងព្រះវិហារវិញ