ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​អ្នក​ដែល​មក​មុន​ខ្ញុំ នោះ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់អ្នក​ដែល​មក​មុន​ខ្ញុំ ជា​ចោរលួច និង​ជា​ចោរប្លន់ ហើយ​ចៀម​មិន​បាន​ស្ដាប់​អ្នកទាំងនោះ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

អស់​អ្នក​ដែល​មក​មុន​ខ្ញុំ​ សុទ្ធ​តែ​ជា​ចោរ​លួច​ ចោរ​ប្លន់​ ប៉ុន្ដែ​ចៀម​មិន​បាន​ស្តាប់​អ្នក​ទាំង​នោះ​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​មក​មុន​ខ្ញុំ សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។

សូមមើលជំពូក



យ៉ូហាន 10:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា វេទនា​ដល់​ពួក​គង្វាល​ដែល​បំផ្លាញ ហើយ​កំចាត់‌កំចាយ​ហ្វូង​ចៀម​នៃ​ទី​ឃ្វាល​របស់​អញ


កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល​ចុះ ត្រូវ​ឲ្យ​ទាយ​ប្រាប់​គេ គឺ​ពួក​អ្នក​គង្វាល​នោះ​ឯង​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​អ្នក​គង្វាលនៃ​សាសន៍​អ៊ីស្រាអែល ដែល​ឃ្វាល​តែ​ខ្លួន​ឯង តើ​មិន​ត្រូវ​ឲ្យ​ពួក​អ្នក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​វិញ​ទេ​ឬ​អី


ពួក​ចៅហ្វាយ​នៅ​កណ្តាល​វា សុទ្ធ​តែ​ជា​សិង្ហ​កំពុង​គ្រហឹម ពួក​ចៅ‌ក្រម​របស់​វា​ជា​ឆ្កែ​ព្រៃ​ដែល​ចេញ​មក​នៅ​ពេល​ល្ងាច ហើយ​មិន​ទុក​អ្វី​ដល់​ព្រឹក​ឡើយ


ដ្បិត​មើល អញ​នឹង​ឲ្យ​មាន​អ្នក​គង្វាល​១ កើត​ឡើង​ក្នុង​ស្រុក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម ដែល​វង្វេង​បាត់​ឡើយ ក៏​មិន​ព្រម​ទៅ​រក​ណា​ដែល​ខ្ចាត់​ខ្ចាយ ឬ​រុំ​អប​ណា​ដែល​ភ្លាត់​បាក់ ឬ​ឃ្វាល​ណា​ដែល​នៅ​ជាប់​តាម​ហ្វូង​ផង គឺ​នឹង​ស៊ី​សាច់​សត្វ​ណា​ដែល​ធាត់ៗ ហើយ​ហែក​ក្រចក​ជើង​វា​វិញ


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ក្រោល​ចៀម មិន​មែន​តាម​ទ្វារ គឺ​ឡើង​ចូល​តាម​កន្លែង​ណា​ឯ​ទៀត​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ


ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ


វា​មិន​ព្រម​តាម​មនុស្ស​ដទៃ​ទេ វា​នឹង​រត់​ចេញ​ពី​គេ​វិញ ពី​ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ណា​សោះ


ដ្បិត​ពី​ដើម​មាន​ឈ្មោះ​ធើដាស លើក​ខ្លួន​ឡើង​ថា​ជា​អ្វីៗ ក៏​មាន​មនុស្ស​ចំនួន​ជា​៤​រយ​នាក់​បាន​ចូល​ពួក​វា តែ​វា​ត្រូវ​គេ​សំឡាប់​ទៅ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ចុះ​ចូល​ចំពោះ​វា ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​សូន្យ​អស់​ទៅ​ដែរ