លុះថ្ងៃស្អែកឡើង កាលទើបនឹងភ្លឺស្រាងៗ នោះយ៉ូស្វេលោកត្រួតត្រាមើលបណ្តាទ័ព រួចលោក នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំមុខគេឡើងទៅឯក្រុងអៃយ
យ៉ូស្វេ 8:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ឡើងចូលទៅជិតពីខាងមុខទីក្រុង ហើយបោះទ័ពនៅជាខាងជើង មានវាលច្រកភ្នំនៅកណ្តាលគេ ហើយនឹងទីក្រុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយលោក ឡើងចូលទៅជិត នៅខាងមុខទីក្រុង រួចគេបោះទ័ពនៅជាខាងជើងក្រុងអៃយ ហើយមានជ្រលងភ្នំនៅចន្លោះពួកគេ និងក្រុងអៃយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ័ពទាំងប៉ុន្មានដែលនៅជាមួយលោកនាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។ អាល់គីតាប ទ័ពទាំងប៉ុន្មានដែលនៅជាមួយគាត់នាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។ |
លុះថ្ងៃស្អែកឡើង កាលទើបនឹងភ្លឺស្រាងៗ នោះយ៉ូស្វេលោកត្រួតត្រាមើលបណ្តាទ័ព រួចលោក នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំមុខគេឡើងទៅឯក្រុងអៃយ
លោកបានរើសយកប្រហែលជា៥ពាន់នាក់ ចាត់ឲ្យទៅបង្កប់ខ្លួននៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ ពីខាងលិចទីក្រុងនោះ