ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 7:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ្នក​ណា​ដែល​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សំរាប់​បំផ្លាញ នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើង ព្រម​ទាំង​សព្វ​សារពើ​របស់​អ្នក​នោះ​ផង ពី​ព្រោះ​បាន​ប្រព្រឹត្ត​រំលង​នឹង​សេចក្ដី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ហើយ​បាន​ធ្វើ​ការ​ចំកួត​ក្នុង​ពួក​អ៊ីស្រាអែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​យើង​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សម្រាប់​បំផ្លាញ អ្នក​នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើងជាមួយ​អ្វីៗ​ដែល​អ្នក​នោះ​មាន ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រព្រឹត្ត​ការ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា‌អែល”»។

សូមមើលជំពូក

អាល់គីតាប

ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រ‌អែល”»។

សូមមើលជំពូក



យ៉ូស្វេ 7:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​កូន​របស់​យ៉ាកុប កាល​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ គេ​មាន​សេចក្ដី​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ទ្រង់​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​ភាស​នៅ​ក្នុង​ពួក​អ៊ីស្រាអែល គឺ​បាន​រួម​ដំណេក​នឹង​កូន​ក្រមុំ​របស់​យ៉ាកុប ជា​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ​ឡើយ


ឯ​ខ្ញុំ​ម្ចាស់ តើ​នឹង​យក​សេចក្ដី​ខ្មាស​ទៅ​ទុក​ឯ​ណា ហើយ​ចំណែក​ឯ​បង នោះ​គេ​នឹង​រាប់​បង ទុក​ជា​មនុស្ស​ងងឹត​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រាអែល​ដែរ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក នឹង​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ


ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​អញ ដែល​បាន​បង្គាប់​ដល់​គេ​ហើយ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​ទុក​សំរាប់​នឹង​បំផ្លាញ​ទៅ គឺ​គេ​បាន​លួច ហើយ​ក៏​កុហក​ដែរ ព្រម​ទាំង​យក​របស់​នោះ​ទៅ​ទុក​ជា​មួយ​នឹង​អីវ៉ាន់​របស់​គេ​ផង


យ៉ូស្វេ​ក៏​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រាអែល​មក​តាម​ពូជ​អំបូរ​គេ នោះ​ក៏​ជាប់​ខាង​ពូជ​អំបូរ​យូដា


យើង​នឹង​យក​១០​នាក់​ក្នុង​១០០ ហើយ​១០០​នាក់​ក្នុង​១​ពាន់ នឹង​១​ពាន់​នាក់​ក្នុង​១​ម៉ឺន ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ទៅ​រក​ស្បៀង​អាហារ​សំរាប់​យើង ប្រយោជន៍​ឲ្យ​យើង​ទៅ​ធ្វើ​ដល់​ពួក​គីបៀរ របស់​ពួក​បេន‌យ៉ាមីន តាម​អំពើ​ដ៏​លាមក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​ពួក​អ៊ីស្រាអែល​យើង​នេះ


ស្រាប់​តែ​ពួក​មនុស្ស​នៅ​គីបៀរ គេ​លើក​គ្នា​ទាំង​យប់​មក​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​នៅ ទាស់​នឹង​ខ្ញុំ គេ​គិត​សំឡាប់​ខ្ញុំ ក៏​បាន​ចាប់​បង្ខំ​ប្រពន្ធ​ចុង​របស់​ខ្ញុំ ហើយ​នាង​បាន​ស្លាប់​ទៅ


ដូច្នោះ​ហើយ ខ្ញុំ​បាន​យក​ខ្មោច​នាង​មក កាត់​ជា​កំណាត់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក ដែល​ជា​មរដក​របស់​សាសន៍​អ៊ីស្រាអែល ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​អាស‌អាភាស ហើយ​លាមក​របស់​គេ​ក្នុង​ពួក​អ៊ីស្រាអែល​យើង​នេះ


នោះ​សូល​មាន​បន្ទូល​ថា អញ​បាន​ធ្វើ​បាប ហើយ​ដាវីឌ កូន​អើយ ចូរ​មក​វិញ​ចុះ អញ​លែង​ធ្វើ​បាប​ឯង​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ជីវិត​អញ​បាន​ថ្លៃ​វិសេស នៅ​ភ្នែក​ឯង មើល អញ​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​ចំកួត ហើយ​ធ្វើ​ខុស​ជា​ខ្លាំង​ណាស់