ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 24:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​យ៉ូស្វេ​លោក​រំឭក​ដល់​ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ពួក​ឰយុកោ​ឯង​រាល់​គ្នា ពី​ដើម​បាន​នៅ​ខាង​នាយ​ទន្លេ គឺ​ថេរ៉ា ជា​ឪពុក​អ័ប្រា‌ហាំ នឹង​ណាឃរ គេ​ក៏​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ពីដើម បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​រស់​នៅ​ខាង​នាយ​ទន្លេអឺប្រាត គឺ​ថេរ៉ា ជា​ឪពុក​របស់​អ័ប្រា‌ហាំ និង​ណាឃរ ហើយគេ​បាន​គោរព​ប្រតិ‌បត្តិ​ព្រះ​ដល់​ដទៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “ពី​ដើម បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ថេរ៉ា ជា​ឪពុក​របស់​អប្រាហាំ និង​ណា‌ហ៊រ រស់​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ហើយ​គោរព​បម្រើ​ព្រះ​ដទៃ។

សូមមើលជំពូក

អាល់គីតាប

យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា “ពី​ដើម បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ថេរ៉ា ជា​ឪពុក​របស់​អ៊ីព្រហ៊ីម និង​ណាហ៊រ​រស់​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ហើយ​គោរព​បម្រើ​ព្រះ​ដទៃ។

សូមមើលជំពូក



យ៉ូស្វេ 24:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សេរូក​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ណាឃរ


ណាឃរ​អាយុ​បាន​២៩​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ថេរ៉ា


ថេរ៉ា​អាយុ​បាន​៧០​ឆ្នាំ រួច​គាត់​បង្កើត​បាន​អាប់រ៉ាម ណាឃរ នឹង​ហារ៉ាន


នេះ​ជា​ដំណ​វង្ស​របស់​ថេរ៉ាៗ​បង្កើត​អាប់រ៉ាម ណាឃរ នឹង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត


រីឯ​ឡាបាន់​គាត់​មាន​កិច្ច​ចេញ​ទៅ​កាត់​រោម​ចៀម ពេល​នោះ នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឪពុក


ឥឡូវ​នេះ ឯង​បាន​ចេញ​មក ពី​ព្រោះ​តែ​ឯង​រឭក​ដល់​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​ព្រះ​របស់​អញ​មក​ផង


បើ​លោក​ឪពុក​រក​ឃើញ​មាន​ព្រះ​ទាំង​នោះ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​នៅ​រស់​ទៀត​ទេ សូម​ឆែក‌ឆេរ​នៅ​ចំពោះ​មុខ​បង​ប្អូន​យើង​នេះ​ចុះ មើល​បើ​មាន​របស់​ណា ជា​របស់​ផង​លោក​ឪពុក នៅ​នឹង​ខ្ញុំ នោះ​សូម​យក​វិញ​ចុះ ឯ​យ៉ាកុប​គាត់​មិន​ដឹង​ជា​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ


សូម​ឲ្យ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ព្រះ​នៃ​ណាឃរ គឺ​ជា​ព្រះ​នៃ​ឰយុកោ​របស់​លោក ទ្រង់​ជំនុំ‌ជំរះ​យើង​ចុះ នៅ​ទី​នោះ យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​ជា​ទី​កោត‌ខ្លាច​នៃ​អ៊ីសាក​ឪពុក​ខ្លួន​ដែរ។


នោះ​គេ​ក៏​ប្រគល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ដៃ​គេ ព្រម​ទាំង​កាវ​ទាំង​អស់​ដែល​នៅ​ត្រចៀក​គេ​ដល់​យ៉ាកុប រួច​គាត់​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ស៊ីគែម


នឹង​អាប់រ៉ាម គឺ​ជា​អ័ប្រា‌ហាំ។


ចូរ​មើល​ទៅ​ឯ​អ័ប្រា‌ហាំ ជា​ឰយុកោ​ឯង ហើយ​ទៅ​ឯ​សារ៉ា​ដែល​បង្កើត​ឯង​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​អញ​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ​ផង ហើយ​បាន​ចំរើន​ឲ្យ​មាន​គ្នា​ជា​ច្រើន​វិញ


ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ជំនួរ​វង្សនឹង​កំណើត​របស់​ឯង នោះ​ចេញ​ពី​ស្រុក​របស់​សាសន៍​កាណាន​មក ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី ហើយ​ម្តាយ​ឯង​ជា​សាសន៍​ហេត


យូដា​ជា​កូន​យ៉ាកុបៗ ជា​កូន​អ៊ីសាកៗ ជា​កូន​អ័ប្រាហាំ អ័ប្រាហាំ​ជា​កូន​ថេរ៉ាៗ ជា​កូន​ណាឃរ


រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា ឰយុកោ​ទូលបង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់‌ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ


តែ​បើ‌សិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិ‌បត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។