អ្នកនាំសារដែលស្មោះត្រង់ នោះប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចំរូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។
យ៉ូស្វេ 22:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ នឹងពួកអ្នកទាំងប៉ុន្មានដែលជាកំពូលនោះ គេចេញចាកពីពួកកូនចៅរូបេន នឹងកូនចៅកាឌ់ នៅស្រុកកាឡាត ក៏វិលត្រឡប់ទៅឯស្រុកកាណាន ដល់ពួកកូនចៅអ៊ីស្រាអែលវិញទៅ ព្រមទាំងនាំដំណឹងនោះមកប្រាប់គេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ភីនេហាសជាកូនរបស់សង្ឃអេលាសារ និងពួកមេដឹកនាំ ចាកចេញពីពួកកូនចៅរូបេន និងពួកកូនចៅកាដនៅស្រុកកាឡាដ ត្រឡប់មកស្រុកកាណាន ជួបពួកកូនចៅអ៊ីស្រាអែលវិញ ទាំងនាំដំណឹងនោះមកប្រាប់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់លោកបូជាចារ្យអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រាអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។ អាល់គីតាប បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់អ៊ីមុាំអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។ |
អ្នកនាំសារដែលស្មោះត្រង់ នោះប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចំរូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។
រួចភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ លោកមានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពួកកូនចៅម៉ាន៉ាសេថា នៅថ្ងៃនេះ យើងដឹងថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយើងរាល់គ្នា ពីព្រោះឯងរាល់គ្នាមិនបានប្រព្រឹត្តការរំលងទាស់នឹងព្រះយេហូវ៉ាដូច្នេះទេ ឯងរាល់គ្នាបានជួយពួកកូនចៅអ៊ីស្រាអែល ឲ្យរួចពីព្រះហស្តនៃព្រះយេហូវ៉ាវិញ
សេចក្ដីនោះបានពេញចិត្តដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏សរសើរដំកើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំង ដើម្បីនឹងបំផ្លាញស្រុកដែលពួកកូនចៅរូបេន នឹងកូនចៅកាឌ់នៅនោះតទៅទៀត