យ៉ូស្វេ 22:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 សេចក្ដីនោះបានពេញចិត្តដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏សរសើរដំកើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំង ដើម្បីនឹងបំផ្លាញស្រុកដែលពួកកូនចៅរូបេន នឹងកូនចៅកាឌ់នៅនោះតទៅទៀត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ពួកកូនចៅអ៊ីស្រាអែលពេញចិត្តនឹងដំណឹងនេះ ហើយគេសរសើរតម្កើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំងនឹងគេ ដើម្បីបំផ្លាញស្រុកដែលពួកកូនចៅរូបេន និងកូនចៅកាដនៅនោះតទៅទៀត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ប្រជាជនអ៊ីស្រាអែលពេញចិត្តនឹងរបាយការណ៍ ហើយអរព្រះគុណព្រះជាម្ចាស់ ព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។ សូមមើលជំពូកអាល់គីតាប33 ប្រជាជនអ៊ីស្រអែលពេញចិត្តនឹងរបាយការណ៍ ហើយអរគុណអុលឡោះព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។ សូមមើលជំពូក |