ដូច្នេះ អស់ទាំងទីក្រុងរបស់ពួកលេវីដែលនៅក្នុងកេរ្តិ៍អាករនៃពួកកូនចៅអ៊ីស្រាអែល នោះមាន៤៨ ព្រមទាំងដីនៅជុំវិញផង
យ៉ូស្វេ 21:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងទាំងនោះសុទ្ធតែមានដីនៅជុំវិញគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងនីមួយៗសុទ្ធតែមានវាលស្មៅជុំវិញ គឺក្រុងទាំងនោះសុទ្ធតែមានវាលស្មៅដូចគ្នាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងនីមួយៗមានវាលស្មៅនៅជុំវិញ គឺក្រុងទាំងអស់សុទ្ធតែមានវាលស្មៅដូចៗគ្នា។ អាល់គីតាប ក្រុងនីមួយៗមានវាលស្មៅនៅជុំវិញ គឺក្រុងទាំងអស់សុទ្ធតែមានវាលស្មៅដូចៗគ្នា។ |
ដូច្នេះ អស់ទាំងទីក្រុងរបស់ពួកលេវីដែលនៅក្នុងកេរ្តិ៍អាករនៃពួកកូនចៅអ៊ីស្រាអែល នោះមាន៤៨ ព្រមទាំងដីនៅជុំវិញផង
ដូច្នេះ ឯស្រុកទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់ពួកឰយុកោ នោះទ្រង់បានប្រទានដល់ពួកអ៊ីស្រាអែលទាំងអស់ ហើយគេក៏បានចាប់យក ព្រមទាំងតាំងទីលំនៅក្នុងស្រុកនោះផង