ហើយអេលីសេប្រាប់គេថា មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្ស ដែលត្រូវរកនោះ តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
យ៉ូស្វេ 2:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនាងបាននាំយកមនុស្ស២នាក់នោះទៅលាក់ទុក រួចប្រាប់ថា មានមនុស្សមកឯខ្ញុំមែន តែខ្ញុំឥតបានដឹងជាមកពីណាទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ស្ត្រីនោះបាននាំបុរសពីរនាក់នោះទៅលាក់ទុក រួចប្រាប់ថា៖ «មានមនុស្សមកឯនាងខ្ញុំមែន តែនាងខ្ញុំមិនបានដឹងថាគេមកពីណាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់ រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ អាល់គីតាប ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ |
ហើយអេលីសេប្រាប់គេថា មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្ស ដែលត្រូវរកនោះ តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសំរាលរួចជាមុនទៅហើយ
ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត
នោះស្តេចក្រុងយេរីខូរក៏ចាត់គេឲ្យទៅបង្គាប់រ៉ាហាបថា ចូរនាំមនុស្សដែលចូលមកស្នាក់នៅផ្ទះឯងនោះចេញមក ដ្បិតគេបានមក ដើម្បីនឹងដើរសង្កេតមើលពេញក្នុងស្រុកនេះ
លុះជិតដល់ពេលបិទទ្វារក្រុង កាលងងឹតហើយ នោះស្រាប់តែគេចេញបាត់ទៅ ខ្ញុំឥតបានដឹងជាគេទៅឯណាទេ ដូច្នេះចូរដេញតាមគេជាប្រញាប់ទៅ ដ្បិតមុខជានឹងតាមគេទាន់
ឯទីក្រុងនេះ ជាទីក្រុងសំរាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនឹងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ នឹងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក
តែឯរ៉ាហាបជាស្រីសំផឹង នឹងពួកគ្រួឪពុកនាង ហើយរបស់នាងទាំងប៉ុន្មាន នោះយ៉ូស្វេលោកបានទុកឲ្យគង់នៅវិញ ហើយនាងក៏នៅក្នុងពួកអ៊ីស្រាអែលជាដរាបដល់សព្វថ្ងៃនេះ ដោយព្រោះនាងបានលាក់បំពួនពួកអ្នក ដែលយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរនោះ។