រួចគេទៅដល់ស្រុកកាឡាត នឹងស្រុកថាសធីម-ហ៊ុតស៊ី ពីនោះក៏ទៅដល់ដាន់-យ្អាន ហើយវាងរហូតដល់ស៊ីដូន
យ៉ូស្វេ 19:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដែនស្រុករបស់ពួកកូនចៅដាន់ នោះក៏ផ្សាយចេញពីស្រុកគេទៅ ដ្បិតគេឡើងទៅច្បាំងនឹងក្រុងលេសែម ហើយវាយយកបានដោយមុខដាវ រួចក៏នៅក្នុងស្រុកនោះ ទុកជាកេរអាកររបស់គេ គេដាក់ឈ្មោះក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាឰយុកោគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកកូនចៅដាន់បាត់បង់ទឹកដីរបស់ខ្លួន ពួកកូនចៅដាន់ក៏ឡើងទៅច្បាំងនឹងក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះ ដោយប្រហារអ្នកក្រុងដោយមុខដាវ គេកាន់កាប់ក្រុងនោះជាកេរអាករ រួចតាំងទីលំនៅក្នុងក្រុងនោះ ទាំងហៅក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាបុព្វបុរសរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលកូនចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។ អាល់គីតាប ពេលកូនចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្តើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។ |
រួចគេទៅដល់ស្រុកកាឡាត នឹងស្រុកថាសធីម-ហ៊ុតស៊ី ពីនោះក៏ទៅដល់ដាន់-យ្អាន ហើយវាងរហូតដល់ស៊ីដូន
ទីក្រុងទាំងនោះ នឹងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅដាន់ តាមគ្រួគេទាំងប៉ុន្មាន។