យ៉ូស្វេ 19:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់ឆ្នោតទី៦ឲ្យពួកកូនចៅណែបថាលី គឺឲ្យពួកកូនចៅណែបថាលីតាមគ្រួគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នោតទីប្រាំមួយត្រូវចំលើពួកកូនចៅណែបថាលី គឺសម្រាប់ពួកកូនចៅណែបថាលី តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតលើកទីប្រាំមួយត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ អាល់គីតាប ឆ្នោតលើកទីប្រាំមួយ ត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ |
អ័ហ៊ីម៉ាស នៅខែត្រណែបថាលី១ (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីសាឡូម៉ូន ធ្វើជាប្រពន្ធ)
ហើយតាមព្រំស្រុកអេស៊ើរ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរណែបថាលី
ប៉ុន្តែស្រុកនោះត្រូវចាប់ឆ្នោតចែកគ្នា គេត្រូវស៊ីមរដកតាមឈ្មោះពូជអំបូរនៃឰយុកោគេរៀងខ្លួន
រួចទ្រង់ចេញពីណាសារ៉ែត ទៅគង់នៅឯក្រុងកាពើណិមវិញ ជាក្រុងនៅមាត់សមុទ្រ ត្រង់ព្រំប្រទល់ដែនខេត្តសាប់យូល៉ូន នឹងណែបថាលី
ចំណែកពួកណែបថាលី នោះក៏ថា ឱណែបថាលីឯងដែលឆ្អែតដោយព្រះគុណ ហើយពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរឯងចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ។
ទីក្រុងទាំងនេះ នឹងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅអេស៊ើរ តាមគ្រួគេទាំងប៉ុន្មាន។
ឯព្រំដែនរបស់គេនោះចាប់តាំងពីហេឡែប គឺពីដើមម៉ៃសាក់ស្អាណានីមតាមអាដាមី-នេកេប នឹងយ៉ាបនាល រហូតដល់ឡាគូមទៅផុតត្រឹមទន្លេយ័រដាន់
ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណានដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស នឹងបេត-អាណាតបានទទួលព្រមធ្វើការបំរើដល់គេ។
នាងចាត់គេឲ្យទៅហៅបារ៉ាក ជាកូនអ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលីមក ហើយប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបង្គាប់ថា ចូរនាំយកមនុស្ស១ម៉ឺននាក់ ពីពួកកូនចៅណែបថាលី នឹងសាប់យូល៉ូន ចូលទៅឯភ្នំតាបោរទៅ