Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ណែប‌ថាលី ជា​ក្តាន់​ដែល​គេ​លែង វា​នឹង​ពោល​ពាក្យ​ពីរោះ​ស្តាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ណែបថាលី​ជា​ក្ដាន់ញី​ដែល​ត្រូវបាន​លែង វា​នឹង​ពោល​ពាក្យសម្ដី​ពីរោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ណែប‌ថា‌លី​ជា​ក្តាន់​ដែល​គេ​លែង ហើយ​បង្កើត​កូន​គួរ​ឲ្យ​ស្រឡាញ់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្តាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​រ៉ាជែល​នឹក​ថា អញ​បាន​ប្រណាំង​នឹង​បង​អញ​ជា​ខ្លាំង​ហើយ ក៏​បាន​ឈ្នះ​ផង នាង​ឲ្យ​ឈ្មោះ​ថា ណែប‌ថាលី។


ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ នឹង​ស៊ីលិម


គេ​ក៏​ទូល​ឆ្លើយ​ថា បើ‌សិន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​បណ្តាជន​នេះ ដោយ​សប្បុរស ហើយ​ផ្គាប់​ដល់​ចិត្ត​គេ ព្រម​ទាំង​មាន​បន្ទូល​នឹង​គេ ដោយ​ពាក្យ​ផ្អែម‌ល្ហែម នោះ​គេ​នឹង​នៅ​ជា​អ្នក​បំរើ​របស់​ទ្រង់​ជា​ដរាប​ទៅ


ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ នឹង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​ត្រូវ​ឲ្យ​ឯង​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់​របស់​នាង​ជានិច្ច​ផង


ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើស នឹង​ពួក​ក្តាន់​នៅ​វាល​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់ របស់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។


អើ​ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទំលាក់​កូន រួច​ចោល​ចេញ ព្រោះ​គ្មាន​ស្មៅ


ចំណែក​ពួក​ណែប‌ថាលី នោះ​ក៏​ថា ឱ​ណែប‌ថាលី​ឯង​ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ឯង​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ។


នោះ​បារ៉ាក​ក៏​ហៅ​ប្រជុំ​ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី​ទាំង​ប៉ុន្មាន​នៅ​ត្រង់​កេដេស ពេល​នោះ មាន​មនុស្ស​ចំនួន​១​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី នឹង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ


គឺ​មាន​តែ​ពួក​សាប់‌យូល៉ូន​ទេ ដែល​ប្រថុយ​ជីវិត​ដល់​ស្លាប់ នឹង​ពួក​ណែប‌ថាលី​ដែរ គេ​បាន​ចូល​ទៅ​ច្បាំង​នៅ​ទី​វាល​ខ្ពស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម