ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 17:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ពួក​កូន​ចៅ​ម៉ាន៉ាសេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ទី​ក្រុង​ទាំង​នោះ​ចេញ​បាន​ទេ គឺ​គេ​ផ្តាច់​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពួក​កូន​ចៅ​ម៉ាណា‌សេ​ពុំ​អាច​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ទី​ក្រុង​ទាំង​នោះ​ចេញ​បាន​ទេ គឺ​គេប្ដេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ កូន​ចៅ​ម៉ាណា‌សេ​ពុំ​អាច​បណ្ដេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​ក្រុង​ទាំង​នោះ​ទេ ជន‌ជាតិ​កាណាន​ប្ដេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ កូន​ចៅ​ម៉ាណាសេ​ពុំ​អាច​បណ្តេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​ក្រុង​ទាំង​នោះ​បាន​ទេ ជន‌ជាតិ​កាណាន​ប្តេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។

សូមមើលជំពូក



យ៉ូស្វេ 17:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​សាឡូម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​ពួក​អ្នក​បំរើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


រីឯ​ពួក​កូន​ចៅ​យូដា គេ​ពុំ​អាច​នឹង​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ពួក​សាសន៍​នោះ​គេ​ចេះ​តែ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


តែ​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ពួក​សាសន៍​នោះ​គេ​នៅ​ជា​មួយ​នឹង​ពួក​អេប្រា‌អិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​អេប្រា‌អិម​ទាំង​បង្ខំ។