ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ នឹងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ នឹងនៅកណ្តាលពួកភីលីស្ទីន
យ៉ូស្វេ 15:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់ទាំងទីក្រុងដែលនៅខាងក្រុងអាសដូឌ នឹងភូមិទាំងប៉ុន្មាន ចាប់តាំងពីក្រុងអេក្រុនរហូតដល់សមុទ្រ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអស់ទាំងទីក្រុងដែលនៅខាងក្រុងអាសដូឌ និងភូមិទាំងប៉ុន្មាន ចាប់តាំងពីក្រុងអេក្រុន រហូតដល់សមុទ្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងក្រុង និងភូមិទាំងប៉ុន្មាននៅជុំវិញក្រុងអាសដូឌផង គឺចាប់ពីក្រុងអេក្រូន រហូតដល់សមុទ្រមេឌីទែរ៉ាណេ អាល់គីតាប ព្រមទាំងក្រុង និងភូមិទាំងប៉ុន្មាននៅជុំវិញក្រុងអាសដូឌផង គឺចាប់ពីក្រុងអេក្រូន រហូតដល់សមុទ្រមេឌីទែរ៉ាណេ |
ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ នឹងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ នឹងនៅកណ្តាលពួកភីលីស្ទីន
នៅក្នុងឆ្នាំដែលថើរថាន បានមកដល់ក្រុងអាសដូឌ ជាឆ្នាំដែលសើកុន ស្តេចសាសន៍អាសស៊ើរបានចាត់លោកឲ្យទៅ ហើយលោកបានច្បាំងចាប់យកក្រុងអាសដូឌនោះ
អញនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង អញក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុនដែរ នោះសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាសបង់ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
គ្មានសល់ពួកសាសន៍អ័ណាក់ណាមួយនៅក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ នឹងក្រុងអាសដូឌប៉ុណ្ណោះ
នឹងក្រុងអាសដូឌ ព្រមទាំងភូមិ នឹងតំបន់ទាំងប៉ុន្មាន ដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងភូមិ នឹងតំបន់ទាំងប៉ុន្មានដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ នឹងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។
រីឯពួកភីលីស្ទីន គេចាប់យកបានហឹបនៃព្រះ រួចក៏នាំយកចេញពីអេបេន-អេស៊ើរ ទៅឯក្រុងអាសដូឌទៅ
ឯព្រះហស្តនៃព្រះយេហូវ៉ា ក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ទ្រង់បំផ្លាញគេ ហើយវាយគេដោយរោគឫសដូងបាត នៅក្រុងអាសដូឌ នឹងស្រុកជុំវិញទាំងអស់