នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ
យ៉ូស្វេ 15:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងអេក្រុន១ ព្រមទាំងទីដំបន់ នឹងភូមិជុំវិញទាំងប៉ុន្មានផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងអេក្រុន ព្រមទាំងភូមិនានាដែលនៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មាន: ក្រុងអេក្រូន និងស្រុកភូមិនៅជុំវិញ អាល់គីតាប បន្ទាប់មក មាន: ក្រុងអេក្រូន និងស្រុកភូមិនៅជុំវិញ |
នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ
អញនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង អញក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុនដែរ នោះសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាសបង់ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ
ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំស្រុកអេស៊ីព្ទ រហូតដល់ព្រំក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេសាសន៍ភីលីស្ទីន៥នាក់ជាអ្នកត្រួតត្រា គឺជាក្រុងកាសា១ ក្រុងអាសដូឌ១ ក្រុងអាសកាឡូន១ ក្រុងកាថ១ ក្រុងអេក្រុន១ ហើយនឹងស្រុករបស់សាសន៍អាវីម ដែលនៅខាងត្បូងនោះដែរ
ពីទីនោះក៏ចេញទៅខាងជើងក្រុងអេក្រុនដល់ស៊ីក្រុន ហើយតាមភ្នំបាឡាទៅដល់យ៉ាបនាល រួចផុតត្រឹមសមុទ្រ
ហើយអស់ទាំងទីក្រុងដែលនៅខាងក្រុងអាសដូឌ នឹងភូមិទាំងប៉ុន្មាន ចាប់តាំងពីក្រុងអេក្រុនរហូតដល់សមុទ្រ
ដូច្នេះ គេក៏នាំយកហឹបនៃព្រះទៅឯក្រុងអេក្រុនទៀត កាលបានដល់អេក្រុនហើយ ពួកក្រុងនោះស្រែកឡើងថា គេបានយកហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលមកឯយើង ដើម្បីនឹងសំឡាប់យើង នឹងពួកយើងផងហើយ
ឯរូបឫសដូងបាតធ្វើពីមាស ដែលពួកភីលីស្ទីនគេថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយដោយព្រោះការរំលង នោះគឺ១ពីក្រុងអាសដូឌ ១ពីក្រុងកាសា ១ពីក្រុងអាសកាឡូន ១ពីក្រុងកាថ ហើយ១ពីក្រុងអេក្រុន