យ៉ូស្វេ 15:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ល្បាអូត១ ស៊ីលហ៊ីម១ អាយីន១ នឹងរីម៉ូន១ រួមទាំងអស់មាន២៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ល្បាអូត ស៊ីលហ៊ីម អាយីន និងរីម៉ូន រួមទាំងអស់មានម្ភៃប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ល្បាអូត ស៊ីលហ៊ីម អាយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ អាល់គីតាប ល្បាអូត ស៊ីលហ៊ីម អាយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ |
ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡិមនឹងបានដំកើងឡើង ហើយនឹងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង នឹងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច
ពីសេផាមចុះទៅដល់រីមឡា ដែលនៅខាងកើតអាយីន ហើយចុះទៅទល់នឹងកៀនសមុទ្រគេនេសារ៉ែតខាងកើត
អាយីន នឹងដីនៅជុំវិញ យូថា នឹងដីនៅជុំវិញ បេត-សេមែស នឹងដីនៅជុំវិញ គឺអស់ទីក្រុង៩ ក្នុងពូជអំបូរទាំង២នេះ