ឯពួកជាងរបស់សាឡូម៉ូន នឹងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ នឹងថ្ម ទុកសំរាប់ស្អាងព្រះវិហារ។
យ៉ូស្វេ 13:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុករបស់ពួកកេបាល នឹងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុករបស់ពួកកេបាល និងស្រុកល្បាណូនទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាល-កាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។ អាល់គីតាប ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។ |
ឯពួកជាងរបស់សាឡូម៉ូន នឹងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ នឹងថ្ម ទុកសំរាប់ស្អាងព្រះវិហារ។
នៅវេលានោះ សាឡូម៉ូន នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា អស់៧ថ្ងៃ រួចរាប់៧ថ្ងៃទៀត រួមទាំងអស់ជា១៤ថ្ងៃ
សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី
គេចាប់ស្តេចនាំទៅឯស្តេចបាប៊ីឡូន ត្រង់ក្រុងរីបឡាប ក្នុងស្រុកហាម៉ាត ស្តេចបាប៊ីឡូនក៏កាត់ទោសដល់ទ្រង់
ពួកអ្នកចាស់ៗ នឹងពួកអ្នកប្រាជ្ញពីក្រុងកេបាលក៏នៅក្នុងឯង ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ នឹងពួកជើងឈ្នួល ក៏នៅក្នុងឯង ដើម្បីលក់ដូរទំនិញរបស់ឯង
ចូរទៅឯក្រុងកាលនេ ហើយពិចារណាមើលចុះ ពីនោះឲ្យទៅដល់ហាម៉ាត ជាក្រុងធំ រួចចុះទៅឯក្រុងកាថរបស់សាសន៍ភីលីស្ទីន តើទីក្រុងទាំងនោះវិសេសជាងនគរទាំងនេះឬ ឯព្រំស្រុករបស់គេ តើធំជាងព្រំស្រុករបស់ឯងរាល់គ្នាឬទេ
ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត
ដូច្នេះ ចូរនាំគ្នាចេញទៅចុះ ហើយធ្វើដំណើរទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី នឹងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺជាស្រុកវាល ស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកក្បែរសមុទ្រ នឹងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
ទូលបង្គំសូមអង្វរដល់ទ្រង់ សូមឲ្យទូលបង្គំឆ្លងទៅ ឲ្យបានឃើញស្រុកល្អ នៅខាងនាយទន្លេយ័រដាន់ផង គឺជាស្រុកភ្នំល្អនោះ ព្រមទាំងភ្នំល្បាណូនដែរ
ចាប់តាំងពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅភ្នំសៀរ រហូតដល់ដល់បាល-កាឌ់ ដែលនៅក្នុងវាលច្រកភ្នំល្បាណូន ត្រង់ជើងភ្នំហ៊ើម៉ូន លោកក៏ចាប់បានស្តេចគេទាំងអស់ ហើយវាយសំឡាប់ចោលទៅ
ទៅឯសាសន៍កាណានដែលនៅខាងកើត ខាងលិច នឹងសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត ហើយសាសន៍យេប៊ូសដែលនៅស្រុកភ្នំ ហើយនឹងសាសន៍ហេវីនៅស្រុកមីសប៉ា នាជើងភ្នំហ៊ើម៉ូន
ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ