Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 52:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គេ​ចាប់​ស្តេច​នាំ​ទៅ​ឯ​ស្តេច​បាប៊ីឡូន ត្រង់​ក្រុង​រីបឡាប ក្នុង​ស្រុក​ហាម៉ាត ស្តេច​បាប៊ីឡូន​ក៏​កាត់​ទោស​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គេ​ចាប់​ស្តេច​នាំ​ទៅ​ស្តេច​បាប៊ីឡូន ត្រង់​ក្រុង​រីបឡាប ក្នុង​ស្រុក​ហាម៉ាត ស្តេច​បាប៊ីឡូន​ក៏​កាត់​ទោស​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌គា។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ស្តេច​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ស្តេច​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ស្តេច​សេដេ‌គា។

សូមមើលជំពូក ចម្លង




យេរេមា 52:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​នោះ សាឡូម៉ូន នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា អស់​៧​ថ្ងៃ រួច​រាប់​៧​ថ្ងៃ​ទៀត រួម​ទាំង​អស់​ជា​១៤​ថ្ងៃ


ឯ​ផារ៉ោន-នេកោ​ក៏​ចាប់​ចង​ទ្រង់ នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​ទៀត ក៏​ដំរូវ​ឲ្យ​ស្រុក​នោះ​ត្រូវ​បង់​សួយ​ជា​ប្រាក់​១០០​ហាប នឹង​មាស​១​ហាប


គេ​ចាប់​ស្តេច​នាំ​ឡើង​ទៅ​ឯ​ស្តេច​បាប៊ីឡូន នៅ​ត្រង់​រីបឡា រួច​គេ​កាត់​ទោស​ទ្រង់


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាសស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ម៉ាន៉ាសេ ដាក់​ខ្នោះ​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន


សាឡូម៉ូន​ទ្រង់​ចេញ​ទៅ​ច្បាំង ហើយ​យក​បាន​ក្រុង​ហាម៉ាត-សូបា


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា លំដាប់​នោះ អញ​នឹង​ប្រគល់​សេដេគា ជា​ស្តេច​យូដា ហើយ​ពួក​មហា‌តលិក នឹង​បណ្តាជន​ទាំង‌ឡាយ គឺ​អស់​អ្នក​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​សល់​ពី​អាសន្ន‌រោគ ពី​ដាវ ហើយ​ពី​អំណត់‌អត់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​គេ ស្តេច​នោះ​នឹង​ប្រហារ​គេ​ដោយ​មុខ​ដាវ ឥត​ប្រណី ឥត​មេត្តា ឥត​អាណិត‌អាសូរ​ឡើយ។


តែ​ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ នោះ​ក៏​នាំ​ទៅ​ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូ‌ក្នេសា​ក៏​កាត់​ទោស​ទ្រង់


ព្រះ‌អម្ចាស់​ជីវិត​របស់​យើង គឺ​ជា​ស្តេច​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​ត្រូវ​គេ​ចាប់​ក្នុង​អង្គប់​របស់​គេ គឺ​ពី​ទ្រង់​ហើយ ដែល​យើង​បាន​ថា យើង​រាល់​គ្នា​នឹង​ជ្រក​ក្រោម​ម្លប់​របស់​ទ្រង់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ។


ឯង​រាល់​គ្នា​នឹង​ត្រូវ​ដួល​ដោយ​ដាវ អញ​នឹង​ជំនុំ‌ជំរះ​ឯង នៅ​ត្រង់​ព្រំ​ស្រុក​អ៊ីស្រាអែល នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


គេ​នឹង​លើក​គ្នា​មក​ទាស់​នឹង​ឯង ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ រទេះ នឹង​យន្ត​ចំបាំង ព្រម​ទាំង​នាំ​កង‌ទ័ព​មក​ជា​ច្រើន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​នៅ​ជុំវិញ​ឯង ទាំង​កាន់​ខែល​ធំ​ខែល​តូច នឹង​ពាក់​មួក​សឹក​ផង រួច​អញ​នឹង​ប្រគល់​ការ​ជំនុំ‌ជំរះ​ដល់​គេ នោះ​គេ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​ច្បាប់​របស់​គេ


ដូច្នេះ​គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ហាម៉ាត


ពី​សេផាម​ចុះ​ទៅ​ដល់​រីមឡា ដែល​នៅ​ខាង​កើត​អាយីន ហើយ​ចុះ​ទៅ​ទល់​នឹង​កៀន​សមុទ្រ​គេនេ‌សារ៉ែត​ខាង​កើត


ស្រុក​របស់​ពួក​កេបាល នឹង​ស្រុក​ល្បាណូន​ទាំង​មូល​ដែល​នៅ​ខាង​កើត ចាប់​តាំង​ពី​បាល-កាឌ់​នៅ​ជើង​ភ្នំ​ហ៊ើម៉ូន រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម