មានគេគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ហើយទ្រង់រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅឯក្រុងឡាគីសតាមទ្រង់ ក៏ធ្វើគុតនៅទីនោះ
យ៉ូស្វេ 10:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីលិបណាទៅដល់ឡាគីស បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងលិបណា ទៅក្រុងឡាគីស ហើយបោះទ័ពឡោមព័ទ្ធ រួចវាយប្រហារក្រុងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។ អាល់គីតាប បន្ទាប់មក យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។ |
មានគេគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ហើយទ្រង់រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅឯក្រុងឡាគីសតាមទ្រង់ ក៏ធ្វើគុតនៅទីនោះ
ឯរ៉ាបសាកេក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណាវិញ ដ្បិតលោកឮថា ទ្រង់បានថយពីក្រុងឡាគីសទៅហើយ
ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ
ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះដោយសេះយ៉ាងលឿន ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែលបានឃើញមាននៅក្នុងឯង
ដូច្នេះ អ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម ក៏ចាត់សារឲ្យទៅឯហូហាំ ជាស្តេចនៃក្រុងហេប្រុន នឹងពារ៉ាម ជាស្តេចក្រុងយ៉ារមុត យ៉ាភា ជាស្តេចក្រុងឡាគីស ហើយដេបៀរ ជាស្តេចក្រុងអេក្លុនថា
ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងនោះ នឹងស្តេចគេ មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកកាប់គេដោយមុខដាវ គឺពួកអ្នកដែលនៅក្នុងក្រុងនោះទាំងអស់ ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងនោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងឡាគីសមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកចាប់យកបាននៅថ្ងៃទី២ រួចកាប់គេដោយមុខដាវ គឺអស់អ្នកដែលនៅក្នុងក្រុងនោះទាំងប៉ុន្មាន តាមគ្រប់ទាំងការដែលបានធ្វើដល់ក្រុងលិបណា
ដូច្នេះស្តេចសាសន៍អាម៉ូរីទាំង៥អង្គ គឺស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ នឹងស្តេចក្រុងអេក្លុន១ ក៏ប្រមូលគ្នានាំទាំងពួកពលទ័ពគេទាំងអស់ ឡើងទៅបោះទ័ពច្បាំងនឹងក្រុងគីបៀន។