ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 9:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សិន​ជា​ខ្ញុំ​ថា ខ្ញុំ​នឹង​បំភ្លេច​សេចក្ដី​ដំអូញ​របស់​ខ្ញុំ ក៏​នឹង​បំផ្លាស់​បំប្រែ​ទឹក​មុខ​ព្រួយ​ចេញ ហើយ​នឹង​មាន​ចិត្ត​ធូរ​ឡើង​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ខ្ញុំ​ថា "ខ្ញុំ​នឹង​បំភ្លេច​តម្អូញ​របស់​ខ្ញុំ ក៏​នឹង​ធ្វើ​ទឹក​មុខ​រីក​រាយ ហើយ​ខំ​ប្រឹង សើច​សប្បាយ​ឡើង​វិញ"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ខ្ញុំ​ពោល​ថា: “ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេង ខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយ ហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ”

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ខ្ញុំ​ពោល​ថា: “ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេង ខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយ ហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ”

សូមមើលជំពូក



យ៉ូប 9:27
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ​ទៅ គង់​តែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​អន់​ថយ​ដែរ ហើយ​បើ​ស្ងៀម​នៅ នោះ​តើ​ខ្ញុំ​បាន​ធូរ​យ៉ាង​ណា


ហេតុ​នោះទូលបង្គំ​នឹង​មិន​ទប់​មាត់ គឺ​ទូលបង្គំ​នឹង​និយាយ​ដោយ​សេចក្ដី​វេទនា ក្នុង​វិញ្ញាណ​ទូលបង្គំ ហើយ​នឹង​ត្អូញ‌ត្អែរ​ដោយ​សេចក្ដី​ជូរ​ចត់ នៅ​ក្នុង​ចិត្ត​ទូលបង្គំ​ដែរ


កាល​ណា​ទូលបង្គំ​នឹក​ថា គ្រែ​របស់​ទូលបង្គំ​នឹង​ជួយ​រំសាយ​ទុក្ខ ដំណេក​ទូលបង្គំ​នឹង​កំសាន្ត​សេចក្ដី​តប់‌ប្រមល់​ទៅ


សូម​សំកាំង​ស្តាប់ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង ទូលបង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ


ឱ​បើ​ខ្ញុំ​នឹង​អាច​កំសាន្ត​ទុក្ខ​របស់​ខ្ញុំ​បាន​ទៅ​អេះ ចិត្ត​របស់​ខ្ញុំ​ល្វើយ​នៅ​ក្នុង​ខ្លួន