វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា
យ៉ូប 39:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងលាផ្លាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងរបស់វា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាផ្ដល់សេរីភាពឲ្យលាព្រៃ ដោយស្រាយចំណងរបស់វា? អាល់គីតាប តើនរណាផ្ដល់សេរីភាពឲ្យលាព្រៃ ដោយស្រាយចំណងរបស់វា? |
វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា
មើល អ្នកទាំងអស់នោះប្រៀបដូចជាលាព្រៃនៅទីរហោស្ថាន គេចេញទៅឯការរបស់គេ ហើយខំខ្មីឃ្មាតរករបឹប គេបានអាហារសំរាប់ខ្លួនគេ នឹងពួកកូនចៅគេ អំពីទីរហោស្ថាននោះមក
ឯងអាចនឹងចងគោព្រៃឲ្យភ្ជួរតាមគន្លងបានឬទេ តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ
កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់នឹងត្រូវចោលទទេ ឯបន្ទាយ នឹងប៉មចាំយាម នោះនឹងបានសំរាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសំរាប់ហ្វូងសត្វ។
លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។
ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសំរើប លុះរដូវកំណត់របស់វា នោះតើអ្នកណានឹងបំបែរចេញបាន អ្នកណាដែលរកចាប់វា នោះមិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នោះនឹងបានប្រទះហើយ
ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ
ដ្បិតគេបានឡើងទៅឯស្រុកអាសស៊ើរ ដូចជាលាព្រៃដែលនៅតែឯង អេប្រាអិមបានជួលពួកសហាយ