យ៉ូប 39:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ នឹងដែកពួយផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ និងដែកពួយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំឡេងបំពង់ព្រួញ សន្ធឹកលំពែង និងស្ន លាន់ឮនៅលើខ្លួនវា។ អាល់គីតាប សំឡេងបំពង់ព្រួញ សន្ធឹកលំពែង និងស្ន លាន់ឮនៅលើខ្លួនវា។ |
ឯខែលរបស់មនុស្សខ្លាំងពូកែបានប្រឡាក់ក្រហម ពួកមនុស្សក្លាហានស្លៀកពាក់ក្រហមឆ្អៅ ឯរទេះចំបាំង ក៏ភ្លឺផ្លេកៗនៅថ្ងៃរៀបចំ ហើយគេងាលំពែងដងកកោះយ៉ាងគួរស្ងែង