តើឯងឬអី ដែលឲ្យសេះមានកំឡាំង តើឯងឬអីដែលតាក់តែង ឲ្យសេះមានសក់ដែលរលាស់ ដោយខ្យល់
យ៉ូប 39:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងឬអី ដែលធ្វើឲ្យវាអាចលោត ដូចជាកណ្តូប ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងឬ ដែលធ្វើឲ្យវា អាចលោតដូចជាកណ្តូប? ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប និងមានសម្រែកគួរឲ្យញាប់ញ័រ? អាល់គីតាប តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប និងមានសំរែកគួរឲ្យញាប់ញ័រ? |
តើឯងឬអី ដែលឲ្យសេះមានកំឡាំង តើឯងឬអីដែលតាក់តែង ឲ្យសេះមានសក់ដែលរលាស់ ដោយខ្យល់
មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបស្រុក នឹងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុកផង ព្រមទាំងទីក្រុង នឹងពួកអ្នកនៅក្នុងនោះដែរ
គេកញ្ឆលឮសន្ធឹក ដូចជារទេះចំបាំងនៅលើកំពូលភ្នំទាំងប៉ុន្មាន គឺដូចជាសន្ធឹកអណ្តាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពយ៉ាងខ្លាំងពូកែដែលតំរៀបគ្នាប្រុងចូលច្បាំង