តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មានចេញតាមរដូវបាន ឬនឹងដំរង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ
តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មាន ចេញតាមរដូវបាន ឬតម្រង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ?
តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមក តាមពេលកំណត់របស់វា និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
ទ្រង់បំបាត់ពួកសង្ឃនៃរូបព្រះ ដែលពួកស្តេចយូដាបានតាំង ឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី នឹងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មានផង
តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ
តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ។
ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង