Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 23:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​បំបាត់​ពួក​សង្ឃ​នៃ​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំវិញ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ចក្រ‌រាសី នឹង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ទ្រង់​បំបាត់​ពួក​សង្ឃ​របស់​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង​ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ចក្រ‌រាសី និង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដេច​លុប​បំបាត់​ពួក​បូជា‌ចារ្យ​ដែល​ស្ដេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង‌តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​លុប​បំបាត់​ពួក​អ៊ីមុាំ​ដែល​ស្តេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង​តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 23:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​អាសនា​សំរាប់​អស់​ទាំង​ពួក​ពល​បរិវារ ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ដ្បិត​ទ្រង់​បាន​ធ្វើ​អស់​ទាំង​ទី​ខ្ពស់​ឡើង​វិញ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់​បាន​រំលំ​ទៅ​នោះ ហើយ​ក៏​ស្អាង​អាសនា​ថ្វាយ​ព្រះ‌បាល ព្រម​ទាំង​ធ្វើ​រូប​ព្រះ ហើយ​ថ្វាយ‌បង្គំ​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង


គេ​ក៏​បំបាក់​បំបែក​អាសនា​ព្រះ‌បាល នៅ​ចំពោះ​ទ្រង់ ក៏​កាប់​រំលំ​រូប​ព្រះ‌អាទិត្យ​ដែល​នៅ​ខ្ពស់​ពី​លើ​គេ ព្រម​ទាំង​រូប​ព្រះ រូប​ឆ្លាក់ នឹង​រូប​សិត​ទាំង​ប៉ុន្មាន​ផង ហើយ​កិន​កំទេច​ជា​ផង់​ធូលី រួច​រោយ​រុះ​លើ​ផ្នូរ​ខ្មោច​របស់​ពួក​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ


តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន​ចេញ​តាម​រដូវ​បាន ឬនឹង​ដំរង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ


ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ​ឯង​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម ដែល​ពូជ‌ពង្ស​អ៊ីស្រាអែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​អញ​បាន​ឃ្លាត​ចេញ ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​អញ តែ​ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សំបើម​ជាង​ទៅ​ទៀត។


ឯ​ពួក​អ្នក​នៅ​ក្រុង​សាម៉ារី គេ​នឹង​ភ័យ​ស្លុត​ពី​ដំណើរ​រូប​កូន​គោ​ដែល​នៅ​បេត-អាវេន ដ្បិត​ពួក​ជន​ទាំង‌ឡាយ​នឹង​សោយ‌សោក​ព្រោះ​រូប​នោះ ព្រម​ទាំង​ពួក​សង្ឃ​ដែល​បាន​យក​រូប​នោះ​ជា​ទី​រីក‌រាយ​ចិត្ត​ផង ពី​ព្រោះ​សិរី‌ល្អ​របស់​រូប​នោះ​បាន​បាត់​ទៅ​ហើយ


អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​ផ្តិល​សំណល់​របស់​ព្រះ‌បាល ពី​ទី​នេះ​ចេញ ព្រម​ទាំង​ឈ្មោះ​ពួក​អ្នក​ធ្វើ​ការ‌ងារ​ចំពោះ​រូប​ព្រះ​ជា​មួយ​នឹង​ពួក​សង្ឃ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម