ក្នុងកាលដែលទ្រង់បានដាក់កំរិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសំរាប់ផ្លេកបន្ទោរនៃផ្គរលាន់
យ៉ូប 38:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុក ដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ អាល់គីតាប រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ |
ក្នុងកាលដែលទ្រង់បានដាក់កំរិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសំរាប់ផ្លេកបន្ទោរនៃផ្គរលាន់
ទ្រង់ធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសំរាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ទ្រង់។
ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមក ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
នោះក៏ស្រក់មកលើដីឃ្វាលសត្វនៅទីរហោស្ថាន ហើយអស់ទាំងទួលក៏ព័ទ្ធដោយសេចក្ដីអំណរដែរ
កាលណាទ្រង់បព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ទ្រង់ធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សំរាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ទ្រង់ផង
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។