ពួកទូតនោះក៏ស្រែកយ៉ាងខ្លាំង ជាភាសារបស់ពួកយូដា ដល់ពួកក្រុងយេរូសាឡិម ដែលនៅលើកំផែង ដើម្បីនឹងគំរាមបំភ័យឲ្យគេវល់គំនិត ប្រយោជន៍ឲ្យអាចនឹងយកទីក្រុងបាន
យ៉ូប 31:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗបាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗ បាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀល ខ្លាចគ្រួសារឯទៀតៗមាក់ងាយ ហើយខ្ញុំក៏មិនដែលសម្ងំនៅស្ងៀម មិនហ៊ានចេញពីផ្ទះដែរ។ អាល់គីតាប ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀល ខ្លាចគ្រួសារឯទៀតៗមាក់ងាយ ហើយខ្ញុំក៏មិនដែលសំងំនៅស្ងៀម មិនហ៊ានចេញពីផ្ទះដែរ។ |
ពួកទូតនោះក៏ស្រែកយ៉ាងខ្លាំង ជាភាសារបស់ពួកយូដា ដល់ពួកក្រុងយេរូសាឡិម ដែលនៅលើកំផែង ដើម្បីនឹងគំរាមបំភ័យឲ្យគេវល់គំនិត ប្រយោជន៍ឲ្យអាចនឹងយកទីក្រុងបាន
ឯយ៉ូយ៉ាដា ជាកូនអេលីយ៉ាស៊ីប ជាសំដេចសង្ឃ លោកមានកូនប្រុស១ ដែលជាកូនប្រសាសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនោះខ្ញុំក៏បណ្តេញវាចេញពីខ្ញុំទៅ
ខ្ញុំក៏ពិចារណាក្នុងខ្លួន រួចបន្ទោសដល់ពួកអ្នកធំ នឹងពួកមេទាំងប៉ុន្មានដោយពាក្យថា អ្នករាល់គ្នាតែងតែយកការ គឺគ្រប់គ្នាយកពីពួកបងប្អូនផង ខ្ញុំក៏ប្រជុំជំនុំយ៉ាងធំទាស់នឹងគេ
អស់ទាំងពួកបំរើរបស់ស្តេច នឹងពួកបណ្តាជន នៅគ្រប់ទាំងខេត្តរបស់ទ្រង់ សុទ្ធតែដឹងថា បើស្តេចមិនបានហៅរក នោះអ្នកណាក៏ដោយ ទោះប្រុសឬស្រីក្តី ដែលនឹងចូលទៅឯស្តេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែ១ចំពោះអ្នកនោះ គឺត្រូវសំឡាប់បង់ លើកតែអ្នកណាដែលទ្រង់នឹងហុចព្រះដំបងមាស មកប្រោសឲ្យបានរស់ប៉ុណ្ណោះ តែស្តេចមិនបានហៅខ្ញុំឲ្យចូលទៅចំពោះទ្រង់អស់៣០ថ្ងៃនេះហើយ
ដ្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះ នោះនឹងកើតមានសេចក្ដីសង្គ្រោះ នឹងសេចក្ដីប្រោសឲ្យរួច ដល់ពួកយូដាពីកន្លែងផ្សេងទៀត តែព្រះនាង នឹងញាតិវង្សរបស់បិតានៃព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង
មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្តាសក្តិបានតាំងទីលំនៅនៅក្នុងស្រុក
អ្នកណាដែលមិនកោតខ្លាចដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែជាការនៃព្រះហស្តទ្រង់ធ្វើទាំងអស់
កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់ ហើយកុំឲ្យធ្វើជាទីបន្ទាល់ដល់ពួកក្តីខាងអ្នកណាដែលមានគ្នាច្រើន ដើម្បីនឹងបង្វែរសេចក្ដីយុត្តិធម៌ចេញនោះឡើយ
រួចប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ ចូរឲ្យឯងរាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងទីដំឡើងត្រសាល ពីទ្វារ១ដល់ទ្វារ១ ហើយសំឡាប់បងប្អូន នឹងមិត្រភក្តិ ព្រមទាំងអ្នកជិតខាងខ្លួនទៅ
ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ។
នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសំងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសំឡាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។
ស្តេចសេដេគា ទ្រង់មានបន្ទូលនឹងយេរេមាថា យើងខ្លាចពួកសាសន៍យូដា ដែលរវាតចូលទៅខាងពួកខាល់ដេហើយក្រែងសាសន៍ខាល់ដេប្រគល់យើង ទៅក្នុងកណ្តាប់ដៃគេហើយគេត្មះតិះដៀលយើង
ដៃគេចាប់កាន់អំពើអាក្រក់ប្រុងនឹងធ្វើដោយខ្មីឃ្មាត ឯចៅហ្វាយ គេក៏សូម ហើយចៅក្រមក៏ប្រុងនឹងស៊ីសំណូកដែរ ឯអ្នកធំ គេពោលពីសេចក្ដីប៉ងប្រាថ្នាអាក្រក់ ដែលនៅក្នុងចិត្តខ្លួន គឺយ៉ាងនោះឯងដែលគេប្រមុំការអាក្រក់របស់គេ
បានជាពីនេះទៅមុខ យើងខ្ញុំមិនស្គាល់អ្នកណាខាងឯសាច់ឈាមទៀតទេ តែបើយើងខ្ញុំបានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាមហើយ គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ