Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ខ្ញុំ​ក៏​ពិចារណា​ក្នុង​ខ្លួន រួច​បន្ទោស​ដល់​ពួក​អ្នក​ធំ នឹង​ពួក​មេ​ទាំង​ប៉ុន្មាន​ដោយ​ពាក្យ​ថា អ្នក​រាល់​គ្នា​តែង‌តែ​យក​ការ គឺ​គ្រប់​គ្នា​យក​ពី​ពួក​បង​ប្អូន​ផង ខ្ញុំ​ក៏​ប្រជុំ​ជំនុំ​យ៉ាង​ធំ​ទាស់​នឹង​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ខ្ញុំ​ក៏​ពិចា‌រណា​ក្នុង​ចិត្ត ហើយ​បន្ទោស​ពួក​អភិជន និង​ពួក​មេ​គ្រប់​គ្រង។ ខ្ញុំ​និយាយ​ទៅពួក‌គេ​ថា៖ «អស់​លោ​ក​គ្រប់​គ្នា ទារ​យក​ការ ពីពួក​បង‌ប្អូន​របស់​ខ្លួន»។ ខ្ញុំ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​យ៉ាង​ធំ ទាស់​នឹងពួក‌គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ខ្ញុំ​ក៏​សម្រេច​ចិត្ត​ស្ដី​បន្ទោស​ពួក​អភិជន និង​ពួក​អ្នក​គ្រប់‌គ្រង។ ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «អស់​លោក​ឲ្យ​ប្រាក់​បងប្អូន​រួម​ជាតិ​ខ្ចី ដោយ​យក​ការ​យ៉ាង​ធ្ងន់​បែប​នេះ​ឬ!»។ ខ្ញុំ​បាន​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ខ្ញុំ​ក៏​សម្រេច​ចិត្ត​ស្ដី​បន្ទោស​ពួក​អភិជន និង​ពួក​អ្នក​គ្រប់‌គ្រង។ ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «អស់​លោក​ឲ្យ​ប្រាក់​បង​ប្អូន​រួម​ជាតិ​ខ្ចី ដោយ​យក​ការ​យ៉ាង​ធ្ងន់​បែប​នេះ​ឬ!»។ ខ្ញុំ​បាន​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង




នេហេមា 5:7
25 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ម្ចាស់​បំណុល​រឹប​យក​របស់​វា​ទាំង​អស់​ទៅ ហើយ​ឲ្យ​មនុស្ស​ដទៃ​ដណ្តើម​យក​ផល​នៃ​ការ​របស់​វា


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​នៅ​ក្នុង រោង​ឧបោសថ​របស់​ទ្រង់ តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន


ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន ដើម្បី​យក​ការ​សោះ ក៏​មិន​ទទួល​សំណូក ទាស់​នឹង​មនុស្ស​ឥត​មាន​ទោស អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ អ្នក​នោះ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។


កាល​ទ្រង់​បាន​មាន​បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញ នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូលបង្គំ​បាន​ទូល​តប​ថា ទូលបង្គំ​នឹង​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ពិត


ដូច្នេះ ចូរ​មាន​ចិត្ត​ញ័រ​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេក ហើយ​នៅ​ស្ងៀម​ចុះ។ បង្អង់


តើ​អ្នក​ណា​នឹង​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទាស់​នឹង​ពួក អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់ តើ​អ្នក​ណា​នឹង​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទប់‌ទល់​នឹង​ពួក ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត


ហើយ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ក្តៅ​ឡើង អញ​នឹង​សំឡាប់​ឯង​រាល់​គ្នា​ដោយ​ដាវ នោះ​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​មេម៉ាយ ហើយ​កូន​ឯង​នឹង​ទៅ​ជា​កំព្រា​ដែរ។


បើ​ឲ្យ​រាស្ត្រ​អញ​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ ដែល​នៅ​ជា​មួយ​នឹង​ឯង​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។


ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។


ពួក​អ្នក​ដែល​បោះ​បង់​ចោល​បញ្ញត្ត​ច្បាប់ គេ​រមែង​សរសើរ​មនុស្ស​អាក្រក់ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​វិញ នោះ​តែង‌តែ​ត​តាំង​នឹង​គេ។


នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​សំណូក ដើម្បី​នឹង​កំចាយ​ឈាម ឯង​បាន​យក​ទាំង​ការ នឹង​កំរៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​ឯង ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​អញ​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឱ​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ល្មម​ហើយ ចូរ​លះ‌បង់​សេចក្ដី​ច្រឡោត នឹង​ការ​រឹប‌ជាន់​ចេញ ហើយ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​ចុះ ត្រូវ​ឲ្យ​ដក​លែង​ការ​ស៊ី​បំបាត់​រាស្ត្រ​អញ​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ


មិន​ត្រូវ​យក​ការ​ប្រាក់ ឬ​គិត​កំរៃ​ពី​គេ​ឡើយ គឺ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ជា​មួយ​នឹង​ឯង​ផង


បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់ ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ


បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះ‌គ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ


ប៉ុន្តែ កាល​លោក​ពេត្រុស​បាន​មក​ដល់​អាន់‌ទី‌យ៉ូក នោះ​ខ្ញុំ​បាន​ទាស់​ទទឹង​នឹង​លោក​នៅ​ប្រទល់​មុខ ពី​ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន


ឯ​អ្នក​ណា​ដែល​ធ្វើ​បាប នោះ​ចូរ​ផ្ចាញ់‌ផ្ចាល​គេ នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​កោត‌ខ្លាច​ដែរ


ចូរ​ប្រាប់​សេចក្ដី​ទាំង​នេះ ទាំង​ទូន្មាន ហើយ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ដោយ​គ្រប់​ទាំង​អំណាច កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​អ្នក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម