ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ
យ៉ូប 29:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យភាពមុខរីករាយរបស់ខ្ញុំបាត់ចេញឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យមុខរីករាយ របស់ខ្ញុំបាត់ចេញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេរកជឿមិនបាន។ ពួកគេរង់ចាំខ្ញុំសម្តែងចិត្តមេត្តាករុណា ចំពោះពួកគេ។ អាល់គីតាប ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេរកជឿមិនបាន។ ពួកគេរង់ចាំខ្ញុំសំដែងចិត្តមេត្តាករុណាចំពោះពួកគេ។ |
ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ
គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ
ខ្ញុំបានរើសផ្លូវឲ្យគេ ហើយបានអង្គុយជាប្រធាន ក៏នៅកណ្តាលគេដូចជាស្តេចនៅកណ្តាលកងទ័ព ក៏ជាអ្នកជួយកំសាន្តចិត្តនៃពួកអ្នកសោកសៅ។
កាលព្រះយេហូវ៉ាទ្រង់បាននាំពួក ឈ្លើយមកឯក្រុងស៊ីយ៉ូនវិញ នោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ
មានមនុស្សជាច្រើនដែលនិយាយថា តើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្ដីល្អ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើ យើងខ្ញុំរាល់គ្នា
មានពរហើយ សាសន៍ណាដែលស្គាល់សំឡេង រីករាយនោះ ឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់
កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្ដីអំណរ នឹងសេចក្ដីអស្ចារ្យ នោះទ្រង់មានបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ