មើល ទ្រង់ទប់ទឹក ហើយទាំងអស់ក៏រីងស្ងួតទៅ រួចទ្រង់បើកវិញ នោះក៏ហូរបង្ខូចផែនដីអស់
យ៉ូប 28:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យខ្យល់មានកំណត់ទំងន់ ហើយបានកំណត់រង្វាល់ទឹកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យខ្យល់មានកំណត់ទម្ងន់ ហើយបានកំណត់រង្វាល់ទឹកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់ និងទំហំរបស់សមុទ្រ អាល់គីតាប ពេលណាទ្រង់កំណត់កម្លាំងរបស់ខ្យល់ និងទំហំរបស់សមុទ្រ |
មើល ទ្រង់ទប់ទឹក ហើយទាំងអស់ក៏រីងស្ងួតទៅ រួចទ្រង់បើកវិញ នោះក៏ហូរបង្ខូចផែនដីអស់
តើលោកជ្រាប ពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ
តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក ក្នុងកាលដែលធ្លាយចេញមក បែបដូចជាសំរាលចេញពីផ្ទៃម្តាយ
ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមក ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង នឹងភ្នំតូចទាំងប៉ុន្មានដោយត្រាជូ