យ៉ូប 28:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទប់រន្ធទឹក មិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទប់ប្រភពទឹកមិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទប់ប្រភពទឹកឲ្យរីងស្ងួត ហើយនាំយកអ្វីៗដែលលាក់កំបាំង មកដាក់ក្រោមពន្លឺ។ អាល់គីតាប គេទប់ប្រភពទឹកឲ្យរីងស្ងួត ហើយនាំយកអ្វីៗដែលលាក់កំបាំង មកដាក់ក្រោមពន្លឺ។ |
អញបានជីក ហើយបានផឹកទឹក អញក៏នឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់អញ។
អញក៏បង្គាប់ដល់ទីជំរៅថា ចូរឲ្យរីងស្ងួតទៅ ហើយអញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានហួតហៀវទៅដែរ
ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនឹងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្ដីសរសើរពីព្រះរៀងខ្លួន។