ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 26:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាំង​ខាង​មុខ​បល្ល័ង្ក​ទ្រង់ ហើយ​ត្រដាង​ពពក​របស់​ទ្រង់​ពី​លើ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាំង​ខាង​មុខ​បល្ល័ង្ក​ព្រះ‌អង្គ ហើយ​ត្រដាង​ពពក​របស់​ព្រះ‌អង្គ​ពី​លើ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​លាត​ត្រដាង​ពពក បាំង​បល្ល័ង្ក​របស់​ព្រះអង្គ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​លាត​ត្រដាង​ពពក បាំង​បល្ល័ង្ក​របស់​ទ្រង់។

សូមមើលជំពូក



យ៉ូប 26:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ សាឡូម៉ូន​ទ្រង់​ពោល​ថា ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ទី​ងងឹត​យ៉ាង​ក្រាស់


មាន​ពពក​យ៉ាង​ក្រាស់​នៅ​ហុំ​ទ្រង់​ជុំវិញ មិន​ឲ្យ​ឃើញ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​យាង​នៅ​តែ​លើ​ផ្ទៃ​មេឃ


ទ្រង់​បាន​លាត​ពពក សំរាប់​គ្រប​បាំង​គេ ព្រម​ទាំង​ភ្លើង សំរាប់​បំភ្លឺ​នៅ​ពេល​យប់


មាន​ពពក នឹង​សេចក្ដី​ងងឹត​បាំង​ជុំវិញ​ទ្រង់ សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌ ជា​ជើង​ថ្កល់​បល្ល័ង្ក​ទ្រង់


ឯ​ជន​ទាំង‌ឡាយ​គេ​ក៏​ឈរ​នៅ​ទី​ឆ្ងាយ តែ​ម៉ូសេ​បាន​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់​ដែល​ព្រះ​គង់​នៅ​នោះ។


កុំ​ឲ្យ​អ្នក​ណា​ឡើង​មក​ជា​មួយ​នឹង​ឯង​ឡើយ ក៏​កុំ​ឲ្យ​ឃើញ​មាន​អ្នក​ណា​នៅ​ទី​ណា​លើ​ភ្នំ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ឲ្យ​ហ្វូង​ចៀម​ឬ​ហ្វូង​គោ​មក​រក​ស៊ី​នៅ​មុខ​ភ្នំ​នេះ​ដែរ


ក៏​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​សុគត ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែល​រក​ចូល​ទៅ​ជិត​មិន​បាន គ្មាន​មនុស្ស​ណា​ដែល​ឃើញ​ទ្រង់​ឡើយ ក៏​មើល​ទ្រង់​មិន​ឃើញ​ផង សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម នឹង​ព្រះ‌ចេស្តា នៅ​អស់​‌កល្ប​ជានិច្ច អាម៉ែន។