ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង
យ៉ូប 26:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា តើជាវិញ្ញាណរបស់អ្នកណាដែលបណ្តាលឲ្យអ្នកនិយាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា តើជាវិញ្ញាណរបស់អ្នកណា ដែលបណ្ដាលឲ្យអ្នកនិយាយ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា? នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ? អាល់គីតាប តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា? នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ? |
ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង
ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ គឺនៅក្នុងស្ថានក្រោមទឹក ព្រមទាំងពួកនៅទីនោះផង
ដ្បិតខ្ញុំមានពេញហើយ ដោយខសេចក្ដី ឯវិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំ ក៏បណ្តាលខ្ញុំផង
ហើយធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ
ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។