ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 21:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ខ្ញុំ​សិន ឲ្យ​ខ្ញុំ​បានក្សាន្ត​ទុក្ខ​ត្រឹម​ប៉ុណ្ណេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«សូម​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ខ្ញុំ​សិន ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ទុក្ខ​ត្រឹម​ប៉ុណ្ណេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«សូម​អស់​លោក​ត្រង‌ត្រាប់ ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង ដ្បិត​ខ្ញុំ​មិន​ចង់​បាន​ការ​សម្រាល​ទុក្ខ​អ្វី​ផ្សេង​ទេ។

សូមមើលជំពូក

អាល់គីតាប

«សូម​អស់​លោក​ត្រង‌ត្រាប់ ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង ដ្បិត​ខ្ញុំ​មិន​ចង់​បាន​ការ​សំរាល​ទុក្ខ​អ្វី​ផ្សេង​ទេ។

សូមមើលជំពូក



យ៉ូប 21:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រុង​ស្តាប់​សេចក្ដី​របស់​ខ្ញុំ​ចុះ ហើយ​ឲ្យ​សេចក្ដី​ថ្លែង​ប្រាប់​របស់​ខ្ញុំ​បាន​ចូល​ក្នុង​ត្រចៀក​អ្នក​រាល់​គ្នា​ផង


ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ​របស់​បបូរ​មាត់​ខ្ញុំ​សិន


តើ​អ្នក​រាប់​សេចក្ដី​កំសាន្ត​របស់​ព្រះ​ថា មិន​គ្រាន់​ដល់​អ្នក ព្រម​ទាំង​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​អ្នក ដោយ​ផ្អែម​ពីរោះ​ផង​ឬ​អី


ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ


តើ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​និយាយ​ដល់​កាល​ណា​ទៀត ចូរ​ពិចារណា​ចុះ រួច​មក​សឹម​យើង​និយាយ


នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា


សូម​ទ្រាំ​ឲ្យ​ខ្ញុំ​និយាយ​ខ្លះ​ផង រួច​ក្រោយ​ដែល​ខ្ញុំ​បាន​និយាយ​ចប់​ហើយ នោះ​សឹម​ឡក‌ឡឺយ​ចុះ


ដូច្នេះ លោក​យ៉ូប​អើយ ខ្ញុំ​សូម​ឲ្យ​លោក​ស្តាប់​សេចក្ដី​អធិប្បាយ​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​អស់​ទាំង​ពាក្យ​របស់​ខ្ញុំ​ចុះ


ឱ​មនុស្ស​ប្រាជ្ញ​រាល់​គ្នា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​ពួក​អ្នក​ដែល​មាន​យោបល់​អើយ សូម​ផ្ទៀង​ត្រចៀក​ចំពោះ​ខ្ញុំ​ចុះ


ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យ​បាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កំឡាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ ចូរ​ស្តាប់​តាម​អញ​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​ឯង​នឹង​បាន​បរិភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​ឯង​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស


ដោយ​ហេតុ​នោះ បាន​ជា​គួរ​ឲ្យ​យើង​រាល់​គ្នា​ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​រាល់​គ្នា​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពី​សេចក្ដី​ទាំង​នោះ


មាន​គេ​នាំ​ដំណឹង​នោះ​ទៅ​ប្រាប់​ដល់​យ៉ូថាម រួច​គាត់​ក៏​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​កេរិស៊ីម ទាំង​បន្លឺ​វាចា​ឡើង​ថា ឱ​ពួក​មនុស្ស​នៅ​ស៊ីគែម​អើយ ចូរ​ស្តាប់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​បាន​ស្តាប់​អ្នក​រាល់​គ្នា​ដែរ