រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង នឹងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ
យ៉ូប 20:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើគេមានកំពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើគេមានកម្ពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីគេមានកម្ពស់រហូតដល់មេឃ ហើយក្បាលរបស់គេទើសពពកក្ដី អាល់គីតាប ទោះបីគេមានកំពស់រហូតដល់មេឃ ហើយក្បាលរបស់គេទើសពពកក្ដី |
រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង នឹងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចំរើនកំឡាំងនៃទីខ្ពស់របស់គេ ឲ្យរឹងរឹតតែមាំមួនឡើងក៏ដោយ គង់តែអញនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
ដើមនោះបានដុះធំឡើង ហើយក៏មាំ ឯកំពូលបានលូតដល់ទល់នឹងផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីបំផុត
បពិត្រព្រះករុណា ដើមឈើនោះ គឺជាអង្គទ្រង់ ដែលបានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ទ្រង់បានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ
ទោះបើគេជីកទំលុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ដោយ គង់តែដៃអញនឹងចាប់គេមកពីទីនោះដែរ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ គង់តែអញនឹងនាំគេចុះពីនោះមកវិញ
ហើយឯឯង កាពើណិមអើយ ដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបដល់សព្វថ្ងៃនេះ