ទ្រង់មានបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក
យ៉ូប 2:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងទូលឆ្លើយថា៖ «មកពីដើរចុះឡើងទៅមកនៅផែនដី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកមកពីណា?»។ សាតាំងទូលព្រះអង្គថា៖ «ទូលបង្គំទើបនឹងដើរកម្សាន្តជុំវិញផែនដី»។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលទៅអ៊ីព្លេសហ្សៃតនថា៖ «តើអ្នកមកពីណា?»។ អ៊ីព្លេសហ្សៃតនឆ្លើយទ្រង់ថា៖ «ខ្ញុំទើបនឹងដើរកំសាន្តជុំវិញផែនដី»។ |
ទ្រង់មានបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី
រួចមក មានកាល១ថ្ងៃទៀត ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយសាតាំងក៏នៅក្នុងចំណោមនោះ ដើម្បីគាល់ព្រះយេហូវ៉ាដែរ
រួចព្រះយេហូវ៉ាទ្រង់សួរថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង មួយទៀត ទោះបើឯងបណ្តាលឲ្យអញទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញចេញ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈខ្លួនដដែល
ពីនេះទៅមុខ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយនេះជិតមកដល់ហើយ តែវាគ្មានអ្វីនៅក្នុងខ្ញុំទេ
ជាពួកអ្នក ដែលព្រះរបស់លោកីយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ
ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន